បរទេស៖ លោក Aleksey Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនត្រូវបានបង្ខំឱ្យផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួនទៅខាងក្រៅប្រទេសដោយសារតែការគំរាមកំហែងនៃការវាយប្រហារដោយរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអេស្បាញ ABC ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ Danilov ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការផលិតមីស៊ីល។
លោក Danilov បានបដិសេធមិននិយាយលម្អិតច្រើននោះទេ ដោយពន្យល់ថា “វាជាកម្មវិធីសម្ងាត់ ហើយគ្មានអ្នកណាប្រាប់អ្នកថាវាស្ថិតក្នុងស្ថានភាពអ្វីទេ”។ ទោះជាយ៉ាងណាក៏ដោយលោក Danilov បាននិយាយថា “ជាអកុសល រុស្ស៊ីបានវាយប្រហារកន្លែងដែលមីស៊ីលទាំងនេះត្រូវបានប្រមូលផ្តុំ” ។
លោកបានបន្ថែមដោយមិនបានបង្ហាញពីទីតាំងជាក់លាក់ថា៖ «ឥឡូវនេះយើងបានផ្លាស់ប្តូរផ្នែកមួយនៃផលិតកម្មនៅក្រៅប្រទេសរបស់យើងហើយ ដោយមិនបានបង្ហាញពីទីតាំងពិតប្រាកដ ឬចំនួនទ្រព្យសកម្មត្រូវបានផ្លាស់ប្តូរទីតាំងនោះទេ»៕ ប្រែសម្រួលៈ ណៃ តុលា