រុស្ស៊ី៖ នេះបើតាមការបញ្ជាក់របស់អគ្គនាយករងនាយកដ្ឋានមិនរីកសាយភាយ និងគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសរុស្ស៊ី លោក Kosntantin លោក Vorontsov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍បាននិយយាថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននឹងកំពុងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងលំហខាងក្រៅសម្រាប់គោលបំណងយោធា ហើយនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពអវកាសខាងក្រៅដោយសន្តិភាព យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។
លោក Vorontsov បានប្រាប់សមាជិកគណៈកម្មាធិការទីមួយស្តីពីការរំសាយអាវុធថា ខ្ញុំកំពុងសំដៅទៅលើការពិតថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងប្រើប្រាស់ធាតុផ្សំនៃហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងលំហអាកាស រួមទាំងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ហើយពួកគេកំពុងធ្វើនេះសម្រាប់គោលបំណងយោធា។លោកបានបន្ថែមថា ការបង្កហេតុនៃការប្រើប្រាស់ផ្កាយរណបស៊ីវិលបង្កឲ្យមានចម្ងល់ក្នុងបរិបទនៃសន្ធិសញ្ញាអវកាសខាងក្រៅ ដែលអំពាវនាវឲ្យប្រើប្រាស់ដោយសន្តិភាពតែប៉ុណ្ណោះ។
លោក Vorontsov បានសង្កត់ធ្ងន់ថា ជាលទ្ធផលនៃសកម្មភាពមិនប្រុងប្រយ័ត្នរបស់រដ្ឋលោកខាងលិច ឥឡូវនេះមានហានិភ័យ មិនសមហេតុផលចំពោះនិរន្តរភាព នៃសកម្មភាពអវកាសខាងក្រៅដោយសន្តិភាព ក៏ដូចជាដំណើរការសេដ្ឋកិច្ចសង្គមជាច្រើននៅលើផែនដី រងប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្សដំបូងគេ និងសំខាន់បំផុតក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោក Vorontsov ក៏បានបង្ហាញពីការព្រួយបារម្ភរបស់លោកចំពោះកម្មវិធីជីវសាស្ត្រយោធារបស់សហរដ្ឋអាមេរិក ដោយបានសួរសំណួរជាច្រើនមិនទាន់មានចម្លើយ និងបានសង្កត់ធ្ងន់ថា ការពិតទាក់ទងនឹងការអនុវត្តរបស់ខ្លួននៅប្រទេសអ៊ុយក្រែន ដោយមានការគាំទ្រពីក្រសួងការពារជាតិ និងអង្គភាពពាក់ព័ន្ធទាមទារឲ្យមានការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ៕ ដោយ៖លី ភីលីព