បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកElon Musk ដែលជាថៅកែក្រុមហ៊ុនបណ្តាញសង្គម X បានធ្វើការវាយប្រហារ ទៅលើកម្មវិធី WhatsApp ម្តងទៀតជុំវិញការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ លោក Musk បានធ្វើអត្ថាធិប្បាយ លើការបង្ហោះនៅលើ Xជាមួយនឹង អ្នកប្រើប្រាស់ម្នាក់ដែលបានសួរថា ប្រសិនបើសារ WhatsApp ត្រូវបានអ៊ិនគ្រីប (encrypted)ពីចុងដល់ចប់ ហេតុអ្វីបានជាយើងឃើញការផ្សាយ ពាណិជ្ជកម្មទាក់ទងនឹងរឿង ដែលយើងបានពិភាក្សា នៅក្នុងការជជែករបស់យើង។
សហគ្រិននិងជាស្ថាបនិក រប់សក្រុមហ៊ុនផលិត រថយន្តអគ្គិសនីល្បី បំផុតលើពិភពលោក Telsa រូបនេះបានផ្តល់ចម្លើយ ខ្លីមួយ ចំពោះសំណួរដោយនិយាយថា WhatsApp មិនមានសុវត្ថិភាព ទាល់តែសោះ ។
Musk បានចូលរួមក្នុងជម្លោះអនឡាញជាមួយ WhatsApp ម្តងហើយកាលពីនៅក្នុងខែឧសភានេះហើយ នៅពេលនោះ គាត់បានឆ្លើយតបទៅនឹងការបង្ហោះមួយផ្សេងទៀតនៅលើ X ដែលបានអះអាងថា ៖WhatsApp បានទាញចេញនូវទិន្នន័យអ្នកប្រើប្រាស់នៅពេលយប់ ហើយត្រូវបានយកទៅវិភាគ និងប្រើប្រាស់សម្រាប់ ការផ្សាយពាណិជ្ជកម្ម ដែលមានគោលដៅ ធ្វើឱ្យអ្នកប្រើប្រាស់ជាផលិតផល មិនមែនអតិថិជននោះទេ ។
កាលពីឆ្នាំ២០២២ នៅពេលដែលគាត់នៅតែ ស្ថិតក្នុងដំណើរការទិញ Twitter លោក Musk បានប្រកែកថា Zuckerberg បានព្យាយាមក្នុងការគ្រប់គ្រងច្រើន ពេកលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយសារតែ Meta មាន Facebook, Instagram និង WhatsApp ផង។
គាត់បានថែមទាំងហៅ CEO របស់ Metaរូបនេះ ថាជាMark Zuckerberg XIVទៀតផងដែលជាឈ្មោះផ្អែកទៅលើ ឈ្មោះបុគ្គលល្បីៗកាលពីអតីតិកាលដូចចាSun King Louis XIV របស់ប្រទេសបារាំង ដែលបានអះអាងរដ្ឋ ដោយខ្លួនឯង ហើយត្រូវបានគេស្គាល់ដោយសារទ្រព្យសម្បត្តិ និងអំណាចផ្តាច់ការ របស់គាត់មានច្រើន និងឥទ្ធិពលខ្លាំងពេក៕
ប្រែសម្រួល៖ស៊ុនលី