កីឡា

Alvarez អះអាងថា អាចនឹងធ្វើការចាកចេញ ពីក្លឹបនៅរដូវក្តៅនេះ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alavarez មកទល់ពេលនេះនៅតែមានភាពមិនច្បាស់លាស់ នៅឡើយអំពីការសម្រេចចិត្ត បន្តរស់នៅជាមួយនឹង Etihad។

បន្ទាប់ពីបានលើកពាន World Cup ផងនិងពាន Copa America ហើយនោះកីឡាករខ្សែប្រយុទ្ធរូបនេះគឺបានមានព័ត៌មានអំពីការផ្ទេរចេញពីក្លឹប Man City នៅរដូវក្តៅនេះពីព្រោះថាកីឡាករបានបដិសេធមិនព្រមបន្តកុងត្រាថ្មីដែលមានរយៈពេល៤ឆ្នាំទៀតនោះទេ។

កីឡាករវ័យទើបតែ២៤ឆ្នាំរូបនេះបានបង្ហាញខ្លួន៥៤ដង ក្នុងការប្រកួតទាំងអស់កាល ពិរដូវកាលមុនជូន Man City ដោយអាចស៊ុតបញ្ចូលទីបាន១៩គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន១៣គ្រាប់ ផ្សេងហើយជាលទ្ធផលបានជួយឲ្យក្លឹបលើកពានអង់គ្លេសសាជាថ្មីនិង ត្រូវបានចាត់ទុកថាជាកម្លាំងដ៏សំខាន់របស់ក្លឹប ក្រោមការដឹកនាំរបស់លោក Pep Guardiola៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top