ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន សន្យាលុបបំបាត់ អំពើពេស្យាចារ ចំពេលមានការរិះគន់ជុំវិញ កេរ្តិ៍ឈ្មោះទេសចរណ៍ ផ្លូវភេទរបស់ប្រទេសនេះ

ជប៉ុន៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានសន្យាថានឹងលុបបំបាត់អំពើពេស្យាចារ ពាក់ព័ន្ធនឹងស្ត្រីជប៉ុនដែលកំណត់គោលដៅ លើភ្ញៀវទេសចរបរទេស បន្ទាប់ពីប្រទេសជប៉ុន ទើបតែដាក់ឈ្មោះលើចំណងជើង សារព័ត៌បរទេសថា ជា “ប្រទេសទេសចរណ៍ផ្លូវភេទថ្មី”។

នេះបើយោងតាមរបាយការណ៍ របស់គេហទំព័រព័ត៌មាន Sankei Shimbun ថា លោកស្រី Takaichi បាននិយាយក្នុងអំឡុងពេលសម័យប្រជុំ សំណួរក្នុងកិច្ចប្រជុំពេញអង្គរបស់សភានៅថ្ងៃទី ៦ ខែវិច្ឆិកាថា ការកើនឡើងនៃភ្ញៀវទេសចរបរទេស ដែលប្រព្រឹត្តអំពើពេស្យាចារលើ ស្ត្រីជប៉ុននៅទីក្រុងតូក្យូ ជាពិសេសនៅ Kabukicho គឺជាការព្រួយបារម្ភយ៉ាងខ្លាំង ។

នេះបើយោងតាមរបាយការណ៍របស់ Japan Today បានចេញផ្សាយថា កាលពីខែកក្កដា ស្ត្រី ៤ នាក់ត្រូវបានចាប់ខ្លួននៅ ស្រុក Kabukicho ពីបទលួងលោមភ្ញៀវទេសចរបរទេស ឲ្យប្រព្រឹត្តអំពើពេស្យាចារ។

នេះបើយោងតាមរបាយការណ៍របស់ Chosun Biz បាននិយាយថា សមាជិកសភា Shioumura Fumika បានលើកឡើងពីរបាយការណ៍ព័ត៌មានបរទេស ដែលដាក់ឈ្មោះប្រទេសជប៉ុនថាជា “ប្រទេសទេសចរណ៍ផ្លូវភេទថ្មី” ដោយបន្ថែមថា រូបភាពរបស់ប្រទេសជប៉ុន ជាប្រទេសដែលមិនការពារសេចក្តីថ្លៃថ្នូរ របស់ស្ត្រីកំពុងរីករាលដាលជាអន្តរជាតិ៕

Most Popular

To Top