កូរ៉េខាងត្បូង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងជនជាតិកូរ៉េខាងត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នាង AleXa (ហៅ Kim Seri) បានឆ្លើយតបនឹងការរិះគន់ជុំវិញ ការចេញផ្សាយ នាពេលខាងមុខនូវបទចម្រៀងថ្មី ថា ជា “បទចម្រៀងអាក្រក់បំផុត” “Worst Ever” របស់នាង ។
នាង AleXa ដែលអ្នកគាំទ្រ ជាច្រើនស្គាល់ដោយសារ ពេលវេលារបស់នាង ក្នុងកម្មវិធី Produce 48 និងសម្រាប់ការឈ្នះ ការប្រឡងចម្រៀងអាមេរិក បានចាកចេញពីភ្នាក់ងាររបស់នាងកាលពីឆ្នាំមុន ដោយចាប់ផ្តើមដំណើរថ្មីជាសិល្បករ។ ការចេញផ្សាយឯករាជ្យដំបូងរបស់នាង “Vital Check” ត្រូវបានចេញផ្សាយ ខែមេសា ឆ្នាំ ២០២៥ហើយបទ “Tongue Tied” របស់នាងត្រូវបានចេញផ្សាយសម្រាប់ការប្រឡងចម្រៀងស៊ុយអែត Melodifestivalen 2026 ខែកុម្ភៈ ឆ្នាំ ២០២៦។
ថ្មីៗនេះ តារាចម្រៀងរូបនេះ បានចាប់ផ្តើមបង្ហើប ពីការចេញផ្សាយបន្ទាប់របស់នាង ដែលមានចំណងជើងថា “UMAMI” រួមទាំងការមើលក្បាច់រាំផងដែរ ។ វីដេអូនេះត្រូវបានបង្ហោះឡើងវិញនៅលើគណនីមួយចែករម្លែកព័ត៌មានថ្មីៗ សម្រាប់សិល្បករ មិនសូវមានអ្នកចាប់អារម្មណ៍ ដែលអ្នកនិយមលេងអ៊ីនធើណេតបានចូលរួម ។ មនុស្សជាច្រើនបានបញ្ចេញគំនិតអវិជ្ជមាន ជុំវិញការមើលជាមុន នៃបទចម្រៀង ដោយវីដេអូឃ្លីបនេះមានអ្នកចូលមើលជាង ២.១ លានដង។
មិនយូរប៉ុន្មាននាង AleXa ផ្ទាល់បានឆ្លើយតប ទៅនឹងមតិអវិជ្ជមានទាំងនោះ ដោយនិយាយថាមិនមែនគ្រប់គ្នា សុទ្ធតែត្រូវចូលចិត្តបទចម្រៀងនេះទេ ហើយក៏គ្មាននរណាបង្ខំពួកគេឲ្យស្តាប់ដែរ។ នាងក៏បានឆ្លើយតបទៅនឹងការអះអាងថា នាងបាន «ចម្លង» សិល្បករដទៃទៀត ដោយចែករម្លែកពីប្រភពនៃការបំផុសគំនិតរបស់នាង៕
