បរទេស៖ ប្រទេសស៊ីប ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធការពារជាតិប្រឆាំងនឹងតួកគី តាមសេចក្តីរាយការណ៍ ទើបបានទិញគ្រាប់មីស៊ីល ផលិតដោយប្រទេសបារាំង និងបានចងជាដៃគូជាមួយបារាំង នៅក្នុងសមយុទ្ធយោធាមួយកាលពីសប្ដាហ៍មុន។
កិច្ចព្រមព្រៀងទិញធ្វើឡើង ជាមួយក្រុមហ៊ុនផលិតអាវុធអឺរ៉ុប MBDA បានប្រកាសឡើងកាលពីសប្ដាហ៍មុន នោះ បានស្នើឲ្យទិញគ្រាប់មីស៊ីលវាយប្រហារពីដីទៅអាកាស Mistral និងមីស៊ីលបាញ់នាវា Exocet សរុបជាទឹកប្រាក់ ២៦២លានដុល្លារ ហើយកិច្ចព្រមព្រៀងនេះ បូកបញ្ចូលទាំងកុងត្រា ឲ្យបារាំងចូលរួមក្នុងការធ្វើទំនើបកម្ម ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីបផងដែរ។
គួរបញ្ជាក់ថា ប្រទេសស៊ីប ដែលជាប្រទេសលើកោះនៅសមុទ្រមេឌីទែរ៉ានេ និងមិនមែនជាសមាជិករបស់ណាតូ មានកងទ័ពតួកគី៣៥.០០នាក់ ឈរជើងប្រចាំការ នៅលើទឹកដីមួយភាគ បីភាគខាងជើងកោះ ដែលជាផ្នែកមានជម្លោះកំពុងតែប្រព្រឹត្តទៅ ជុំវិញរឿងអធិបតេយ្យភាព៕ ប្រែសម្រួល៖ប៉ាង កុង