Michigan៖ អ្នកឧតុនិយមបានថតជាប់រូបភាពគួរឲ្យភ្ញាក់ផ្អើល នៃភ្នំភ្លើងទឹកកកដែលកំពុងផ្ទុះឡើង នៅលើច្រាំងនៃបឹងមីឈីហ្គិន “Lake Michigan” បង្កើតជារលកត្រជាក់ត្រូវបានបញ្ជូនទៅក្នុងលំហ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
លោក Ernie Ostuno បានឃើញផ្ទាំងទឹកកកដែលមានរាងដូចកោណនាOval Beach នៅឆ្នេរ Saugatuck រដ្ឋMichigan ។ ទោះបីជាការមើលឃើញជាទូទៅក៏ដោយ ក៏ភ្នំភ្លើងទឹកកកអាចបង្កើតបានតែក្នុងសីតុណ្ហភាពត្រជាក់ និងមានកម្ពស់ខ្ពស់យ៉ាងតិច ៣ ហ្វីត។
រលកនៅក្រោមទឹកកករុញទឹកឡើង តាមរយៈការបើកដែលបណ្តាលឲ្យមើលទៅដូចជាការផ្ទុះ ។ សេវាកម្មអាកាសធាតុជាតិបានសរសេរថា វាជាថ្ងៃដ៏អស្ចារ្យដើម្បីទស្សនាឆ្នេរខ្សាច់ និងមើលរលកទាក់ទងនឹងទឹកកក ពីព្រោះនេះជាភ្នំភ្លើងទឹកកកដែលផ្ទុះនៅឆ្នេរOval នៅថ្ងៃអាទិត្យទី ១៦ ខែកុម្ភៈឆ្នាំ ២០២០ ។
លោក Cort Spholten អ្នកឧតុនិយមនៃសេវាកម្មអាកាសធាតុជាតិនៃ Grand Rapids បានប្រាប់USA Today ថា ភ្នំភ្លើងទឹកកកកើតឡើងនៅទីតាំង ដែលរលកបានបោកបក់លើទឹកកក នៅលើច្រាំងដោយកម្លាំងខ្លះ ។ វាត្រជាក់ល្មមដើម្បីបង្កើតជាទឹកកកនៅបឹង Lake Michigan ហើយទឹកបានបំបែកផ្ទៃទឹកកកនោះ ៕ ដោយ៖លី ភីលីព