ព្រឹត្តិការណ៍

អ្នកបង្កើតកម្មវិធី Copy និង Paste លើកុំព្យូទ័រលោក Larry Tesler ទទួលមរណភាព ក្នុងអាយុ ៧៤ ឆ្នាំ

អាមេរិក៖ ជីវិតអ្នកប្រើកុំព្យូរទ័រត្រូវបានធ្វើឲ្យមានភាពងាយស្រួល បន្ទាប់ពីលោក Larry Tesler បានបង្កើតមុខងារដោយលោកផ្អែកលើវិធីសាស្រ្តចាស់ នៃការកែសម្រួល គឺកម្មវិធី Copy និង Pasteយោងតាមការចេញផ្សាយពីSkyNews។

លោក Larry Tesler ដែលជាអ្នកបង្កើតក្តារចុចកុំព្យូទ័របញ្ជាឲ្យកម្មវិធី Cut Copy និង Paste បានទទួលមរណភាពក្នុងអាយុ ៧៤ ឆ្នាំ។ ដំណឹងនេះត្រូវបានប្រកាសដោយអតីតប្រធានXerox ជនជាតិអាមេរិក។ ក្រុមហ៊ុននេះបាននិយាយថា អ្នកច្នៃប្រឌិកម្មវិធី Cut Copy និង Paste រកនឹងជំនួសហើយមានជាច្រើនទៀត គឺជាអតីតអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Xerox គឺលោក Larry Tesler។

ថ្ងៃធ្វើការរបស់អ្នកងាយស្រួលជាង ដោយសារគំនិតបដិវត្តរបស់លោក។ Larry បានទទួលមរណភាពនៅថ្ងៃច័ន្ទ ។ លោក Tesler បានសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅស្ទែនហ្វដនៅទសវត្សឆ្នាំ១៩៦០ មុនពេលចាប់ផ្តើមអាជីពមួយ ដែលបានឃើញលោកធ្វើការឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ មួយចំនួន ។

លោកបានចាប់ផ្តើមធ្វើការនៅ មជ្ឈមណ្ឌលស្រាវជ្រាវ Xerox Palo Alto (PARC) ក្នុងឆ្នាំ១៩៧៣ នៅទីនោះរួមជាមួយមិត្តរួមការងាររបស់លោក គឺលោក Tim Mott លោកបានបង្កើតមុខងារ Copy និង Paste មុខងារនៅតែត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការគណនាសព្វថ្ងៃ។

លោកបានផ្អែកលើបទបញ្ជាស្តីពីវិធីសាស្រ្តចាស់ នៃការកែសម្រួលដែលមនុស្សនឹងកម្មវិធី Cut ជាផ្នែកនៃអត្ថបទត្រូវបានបោះពុម្ព ហើយកាវបិទវានៅកន្លែងផ្សេងទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top