ព្រឹត្តិការណ៍

មហាធា មហាម៉ាត់ លាលែងតំណែង ជានាយករដ្ឋមន្ត្រី ម៉ាឡេស៊ី

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក មហាធា មហាម៉ាត់ (Mahathir Mohamad) បានដាក់លិខិតនៃការសុំលាលែងពីមុខតំណែង របស់គាត់ ក្នុងនាមជានាយក រដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ ។

លិខិតមួយច្បាប់នៃការលាលែងពីមុខតំណែង ត្រូវបានបញ្ជូនថ្វាយដល់ព្រះមហាក្សត្រ នៅវេលាម៉ោង១ល្ងាច នៅថ្ងៃចន្ទនេះ ។ សេចក្តីថ្លែងការណ៍មួយ ចេញដោយគណៈរដ្ឋមន្ត្រី ។ មិនមានការលម្អិតណាមួយដែលបានលើក ឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះទេ ។

ភ្លាមៗនោះដែរ លោក ក៏បានលាលែងពីមុខតំណែងជា ប្រធានបក្ស Parti Pribumi Bersatu Malaysia (Bersatu) ផងដែរ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយ ខុទ្ទកាល័យរបស់ប្រធានបក្ស Bersatu បានឲ្យដឹងថា “លិខិតត្រូវបានបញ្ជូនដល់ការិយាល័យ កណ្តាល Bersatu នៅថ្ងៃនេះ”៕

Most Popular

To Top