Event

ទិញឡាន ឈ្នះផ្ទះវីឡា ឈ្នះឡាន ពី GAC CAMBODIA

ភ្នំពេញ៖ កាន់តែប្លែក! កាន់តែអស្ចារ្យ! GAC Cambodia បានប្រកាសដាក់ជូនរង្វាន់ដ៏ច្រើនមហាសាលសរុបជិត ១លានដុល្លារ ជូនចំពោះអតិថិជន ដែលទិញរថយន្ត GAC GN8 ស៊េរីទំនើបពីក្រុមហ៊ុនផ្លូវការ នេះបើតាមការលើកឡើងពីលោក ធី ឆន្ធូនីផល ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន THH Import Export Co., Ltd នាអំឡុងកម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីកម្មវិធីប្រូម៉ូសិនឈ្នះរង្វាន់ដ៏មហាសាល ទិញរថយន្ត GN8 ឈ្នះផ្ទះវីឡាតម្លៃជិត ១លានដុល្លារ និងឈ្នះរថយន្ត GN6 Pro ចំនួន ៥០គ្រឿង នាព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២៦ នៅអគារតាំងបង្ហាញ ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

បើតាមការបញ្ជាក់ពី លោក ធី ឆន្ធូនីផល បានឲ្យដឹងថា រាល់អតិថិជនដែលទិញរថយន្ត GAC GN8 ប្រភេទ MPV 07 កៅអី ពី GAC Cambodia នឹងទទួលបានសន្លឹកឆ្នោតតំណាងមួយសន្លឹក ដើម្បីធ្វើមានឱកាសចូលរួមឈ្នះរង្វាន់ដ៏មហាសាល។ តាមរយៈកម្មវិធីប្រូម៉ូសិនពិសេសនេះ ក្រុមហ៊ុនបានដាក់ជូនរង្វាន់ធំៗដូចជា រថយន្ត MPV ៧កៅអី GAC GN6 Pro ស៊េរីទំនើបដល់ទៅ ៥០គ្រឿង និងផ្ទះវីឡាដ៍ស្កឹមស្កៃ Queen II ស្ថិតនៅក្នុងគម្រោង ក្រុងភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលមានតម្លៃរហូតដល់ទៅជិត ១លានដុល្លារ សរុបរង្វាន់ទឹកប្រាក់ជិត ២លានដុល្លារឯណោះ។

អ្វីដែលកាន់តែពិសេសនោះគឺ អតិថិជនដែលឈ្នះរង្វាន់រថយន្ត GAC GN6 Pro ក៏អាចនៅតែមានឱកាសឈ្នះរង្វាន់ធំផ្ទះវីឡា Queen II ផងដែរ។ នេះជាឱកាសដ៏ពិសេសសម្រាប់អតិថិជន ដែលកំពុងស្វែងរករថយន្តប្រភេទ MPV 07 កៅអី សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងអាជីវកម្ម អាចមកកាន់អគារតាំងបង្ហាញលក់រថយន្តរបស់ GAC Cambodia ដើម្បីស្វែងយល់អំពីព័ត៌មានលម្អិត។

អ្វីដែលកាន់តែពិសេសនោះគឺ អតិថិជនដែលបានឈ្នះរង្វាន់រថយន្ត GAC GN6 Pro ហើយ និងបន្តមានឱកាសឈ្នះរង្វាន់ធំផ្ទះវីឡា Queen II តម្លៃជិត ១លានដុល្លារផងដែរ ដែលនេះមានន័យថា អតិថិជនអាចមានឱកាសឈ្នះរង្វាន់ទ្វេដង ពីកម្មវិធីនេះ។

សូមជម្រាបថា រថយន្ត GAC GN8 MPV 07 កៅអី ជាប្រភេទ Global Version កម្រិត Master Full Option ដែលនាំចូលនិងចែកធាយផ្តាច់មុខ ដោយក្រុមហ៊ុនផ្លូវការ THH Import Export Co., Ltd ។ បច្ចុប្បន្ន GAC GN8 មានតម្លៃពិសេសត្រឹមតែ $55,000 សម្រាប់ប្រភេទសាំង និងតម្លៃ $75,000 សម្រាប់ប្រភេទ អគ្គិសនី + សាំង (PHEV)។ រថយន្ត GAC GN8 ជារថយន្ត MPV ៧កៅអី ត្រូវបានរចនាឡើង ដែលត្រូវបានរចនាឡើងប្រកបដោយសោភ័ណភាពខ្ពស់ សុវត្ថិភាពគ្រប់ជ្រុងជ្រោយ និងបានផ្តល់បទពិសោធន៍ក្នុងការធ្វើដំណើរដ៏ល្អ សម្រាប់អតិថិជនក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងធុរកិច្ច (អាជីវកម្ម) ជាមួយគ្នានេះដែរ រាល់ការទិញរថយន្ត GAC ពីក្រុមហ៊ុនផ្លូវការ អតិថិជនក៏ទទួលបានការធានាផ្លូវការពីរោងចក្រ GAC និងមានរយៈពេលវែងរហូតដល់ទៅ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
☎️ 095 999 029 (KH/EN) ☎️ 095 777 159
📲 Telegram: https://t.me/GACCambodiaOfficial
🏢 អគារតាំងបង្ហាញរថយន្ត GAC Cambodia
📍 Google map: https://shorturl.at/raJCr
អគារ #11 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ

Most Popular

To Top