កីឡា

កម្ពុជាឈ្នះមេដាយ ១៦ គ្រឿងក្នុង ការប្រកួតការប្រកួត Southeast Asia Virtual Taekwondo Series 2026ដោយ៖លី ភីលីព

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីម៉ាឡេស៊ី ដណ្តើមបានមេដាយមាសចំនួន ៦ គ្រឿង ខណៈម្ចាស់ផ្ទះកម្ពុជាដណ្តើម បានមេដាយចំនួន​១៦ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើង​ឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅ AISPP  រាជធានីភ្នំពេញ ដំណើរឆ្ពោះទៅការប្រកួតកីឡា  SEA Games 2027 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុង Kuala Lumpur, Sarawak, Penang និង Johor នៅប្រទេសម៉ាឡេស៊ី។

 
សម្រាប់លទ្ធផលការប្រកួតរយៈពេល ២ ថ្ងៃពេញ ប្រទេសម៉ាឡេស៊ី ដណ្តើមបានមេដាយមាសចំនួន ៦ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ប្រទេ​សសិង្ហបូរី ដណ្តើមបានមេដាយមាសចំនួន ៥ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ប្រទេសវៀតណាម ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ប្រទេសកម្ពុជាដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១៤ គ្រឿង និងប្រទេសមីយ៉ានម៉ា ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿង។


 
ការប្រកួត Southeast Asia Virtual Taekwondo Series 2026 រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឲ្យខេមរសហព័ន្ធតេក្វាន់ដូរៀបចំការប្រកួតកីឡាតេក្វាន់ដូ និម្មិតអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ។ កីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ៩១នាក់(ស្រី ៤៥នាក់) មកពីបណ្តាប្រទេសចំនួន ០៥ រួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសសឹង្ហបុរី ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី និងម្ចាស់ផ្ទះប្រទេសកម្ពុជា។
 
ការប្រកួតលើ វិញ្ញាសាសរុបចំនួន ១២ វិញ្ញាសា ដូចជាអាយុក្រោម ១៤ ឆ្នាំ អាយុក្រោម ១៨ឆ្នាំ អាយុក្រោម ៣៥ឆ្នាំ និង អាយុ ៣៥ឆ្នាំឡើង។ ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ រៀបចំដោយខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាមួយ Virtual Taekwondo Academy សាលាអន្តរជាតិអូស្រា្តលីភ្នំពេញ  “AISPP” និងស្ថាប័នពាក់ព័ន្ធនានា៕

Most Popular

To Top