កីឡា

ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតនៅកម្ពុជា ក្នុងគោល បំណងដំណើរ ឆ្នោះទៅការប្រកួតកីឡា SEA Games 2027 នៅម៉ាឡេស៊ី

ភ្នំពេញ ៖ ព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើង​ឯកអាស៊ី អាគ្នេយ៍ឆ្នាំ២០២៦ ប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅ AISPP  រាជធានីភ្នំពេញ ក្នុងដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ (SEA Games 2027) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុង Kuala Lumpur, Sarawak, Penang និង Johor នៅប្រទេសម៉ាឡេស៊ី ទទួលបានការគាំទ្រ និងកោតសរសើរពីប្រទេសជាភ្ញៀវ។

 
ការប្រកួត Southeast Asia Virtual Taekwondo Series 2026 រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោល ការណ៍ឲ្យខេមរសហព័ន្ធតេក្វាន់ដូ រៀបចំការប្រកួតកីឡាតេក្វាន់ដូ និម្មិតអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ។ កីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ៩១នាក់(ស្រី ៤៥នាក់) មកពីបណ្តាប្រទេសចំនួន ០៥ រួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសសឹង្ហបុរី ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី និងម្ចាស់ផ្ទះប្រទេសកម្ពុជា។ ការប្រកួតលើ វិញ្ញាសាសរុបចំនួន ១២ វិញ្ញាសា ដូចជាអាយុក្រោម ១៤ ឆ្នាំ អាយុក្រោម ១៨ឆ្នាំ អាយុក្រោម ៣៥ឆ្នាំ និង អាយុ ៣៥ឆ្នាំឡើង។

 
ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ រៀបចំដោយខេមរសហព័ន្ធ កីឡាតេក្វាន់ដូ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាមួយ Virtual Taekwondo Academy សាលាអន្តរជាតិអូស្រា្តលីភ្នំពេញ  “AISPP” និងស្ថាប័នពាក់ព័ន្ធនានា។

 
ការប្រកួតកីឡាតេក្វាន់ដូWT នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងក្នុងគោលបំណង ដើម្បីទំនាក់ទំនងគ្នា ទៅវិញទៅមកឲ្យបានល្អប្រសើរ ក៏ដូចជាដកបទពិសោធន៍ពីគ្នា។ ការប្រកួតលើវិញ្ញាសា Virtual Taekwondo គឺជាការបង្ហាញនូវបរិបទផ្នែកបច្ចេកវិទ្យាសម័យទំនើប របស់ប្រភេទ   កីឡាតេក្វាន់ដូWT ដែលជាកីឡាអូឡាំពិក ហើយក៏ជាការប្រកួតកីឡានៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំឡើងក្នុងគោលបំណងសហប្រតិបត្តិការ និងធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមកឲ្យបានល្អប្រសើរ ក៏ដូចជាដកស្រង់បទពិសោធន៍បច្ចេកទេស៕

Most Popular

To Top