ព័ត៌មានជាតិ

កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា របស់ក្លឹបការ៉េតេ ហនុមាន ទទួលបានថវិកាឧបត្ថម្ភលើទឹកចិត្តពីលោកឈាង សុវណ្ណរតនា ប្រធានក្លិបការ៉ាតេ-ដូ ហនុមាន

ភ្នំពេញ៖កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា ដែលជាកីឡាការិនីរបស់ក្លឹបការ៉េតេ ហនុមាន ដែលដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជ្រើសរើសជើងឯកអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ទទួលបានគាំទ្រ និងថវិកាឧបត្ថម្ភពីលោក ឈាង សុវណ្ណរតនា ប្រធានក្លិបការ៉ាតេ-ដូ ហនុមាន។ លោក ឈាង សុវណ្ណរតនា ប្រធានក្លិបការ៉ាតេ-ដូ ហនុមាន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានជួបសំណេះសំណាល់ និងពិសាអាហារសាមគ្គីជាមួយកីឡាករ-កីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមានតំណាងឲ្យខេត្តព្រះសីហនុ ចូលរួមការប្រកួតប្រភេទកីឡាការ៉ាតេដែលប្រព្រឹត្តចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី…

ភ្នំពេញ៖កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា ដែលជាកីឡាការិនីរបស់ក្លឹបការ៉េតេ ហនុមាន ដែលដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជ្រើសរើសជើងឯកអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ទទួលបានគាំទ្រ និងថវិកាឧបត្ថម្ភពីលោក ឈាង សុវណ្ណរតនា ប្រធានក្លិបការ៉ាតេ-ដូ ហនុមាន។

លោក ឈាង សុវណ្ណរតនា ប្រធានក្លិបការ៉ាតេ-ដូ ហនុមាន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានជួបសំណេះសំណាល់ និងពិសាអាហារសាមគ្គីជាមួយកីឡាករ-កីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមានតំណាងឲ្យខេត្តព្រះសីហនុ ចូលរួមការប្រកួតប្រភេទកីឡាការ៉ាតេដែលប្រព្រឹត្តចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ និងពិធីអបអរសាទរកីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា ជាកីឡាការិនីរបស់ក្លឹបការ៉េតេ ហនុមាន ឈ្នះមេដាយសំរិទ្ធ ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី (Asian Games) ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។

កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា ម្ចាស់មេដាយសំរិទ្ធ Asian Games បាននិយាយថា ក្នុងនាមកីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមាន សូមថ្លែងអរគុណដល់ប្រធានក្លិបការ៉ាតេ-ដូ ហនុមាន លោក ឈាង សុវណ្ណរតនា តែងតែងយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមកីឡាករ-កីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមាន ជាពិសេសថ្ងៃនេះលោកប្រធានបានរៀបចំកម្មវិធីដ៏អស្ចារ្យនាងខ្ញុំ និងក្រុមកីឡាករ-កីឡាការិនី ក្លិបការ៉ាតេ-ដូ ហនុមានតំណាងឲ្យខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ ។

ម្ចាស់មេដាយសំរិទ្ធ Asian Games បានបន្តថា លោកប្រធានបានជួយគាំទ្រទំាងថវិកា និងកម្លាំងចិត្តដល់នាងខ្ញុំ មុនចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី (Asian Games) ២០២៦ រហូតដល់ដណ្តើមបានមេដាយជូនប្រទេសជាតិ សហព័ន្ធកីឡាការ៉ាតេ និងក្លិបការ៉ាតេ-ដូ ហនុមាន ៕

ដោយ៖លី ភីលីព

Most Popular

To Top