ភ្នំពេញ៖កម្ពុជា ដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង ខណៈវៀតណាមដណ្តើមបានមេដាយមាសចំនួន ៩ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លទ្ធផលថ្ងៃទី២៧ ប្រទេសវៀតណាមដណ្តើមបានមេដាយមាសចំនួន ៩ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ប្រទេសហ្វីលីពីន ដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង ប្រទេសកម្ពុជាបានមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ ១៤ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងប្រទេស មីយ៉ាន់មី ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១៤ គ្រឿង។

ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រទេសចូលរួម៩ រួមមាន៖ ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលិពីន វៀតណាម និងកម្ពុជា (ម្ចាស់ផ្ទះ) ដែលត្រូវប្រកួតលើវិញ្ញាសាសរុបចំនួន ៥៥ វិញ្ញាសា ក្នុងនោះវិញ្ញាសាអាយុក្រោម ១៨ ឆ្នាំ មានចំនួន ១២ វិញ្ញាសា និងវិញ្ញាសាអាយុ ១៨ ឆ្នាំឡើងទៅ មានចំនួន ៤៣ វិញ្ញាសា។

ដោយ៖លី ភីលីព



