Event

ក្រុមហ៊ុន វឌ្ឍនៈ បន្តសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង ឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍កីឡា និងសកម្មភាពសប្បុរសធម៌ ដើម្បីរួមចំណែកដល់សង្គមកម្ពុជា

ក្រោមកិច្ចសហការរវាងក្រុមហ៊ុន វឌ្ឍនៈ និងរដ្ឋបាលខេត្តស្វាយរៀង ព្រឹត្តិការណ៍ «រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌» ដើម្បីអបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ បានប្រព្រឹត្តទៅដោយជោគជ័យ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានអត្តពលិក និងអ្នកចូលរួមជាង ១ពាន់នាក់។ ក្នុងឱកាសដ៏មានអត្ថន័យនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានអញ្ជើញចូលរួមជាមួយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត ដើម្បីចូលរួមបំពាក់មេដាយ និងផ្តល់កិត្តិយសជូនដល់អត្តពលិកដែលទទួលបានជ័យលាភីផងដែរ។ ជាមួយនឹងការចូលរួមឧបត្ថម្ភថវិកា…

ក្រោមកិច្ចសហការរវាងក្រុមហ៊ុន វឌ្ឍនៈ និងរដ្ឋបាលខេត្តស្វាយរៀង ព្រឹត្តិការណ៍ «រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌» ដើម្បីអបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ បានប្រព្រឹត្តទៅដោយជោគជ័យ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានអត្តពលិក និងអ្នកចូលរួមជាង ១ពាន់នាក់។

ក្នុងឱកាសដ៏មានអត្ថន័យនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានអញ្ជើញចូលរួមជាមួយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត ដើម្បីចូលរួមបំពាក់មេដាយ និងផ្តល់កិត្តិយសជូនដល់អត្តពលិកដែលទទួលបានជ័យលាភីផងដែរ។
ជាមួយនឹងការចូលរួមឧបត្ថម្ភថវិកា និងផលិតផលរបស់ក្រុមហ៊ុនរួមមាន ទឹកពិសា វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ ក្រុមហ៊ុន វឌ្ឍនៈ បានចូលរួមគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងជួយសម្រួលដល់ការចូលរួមរបស់អត្តពលិក និងអ្នកចូលរួមទាំងអស់។ ការសហការនេះមិនត្រឹមតែជាការគាំទ្រដល់ព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់វប្បធម៌នៃការធ្វើលំហាត់ប្រាណ សុខភាពសាធារណៈ សាមគ្គីភាព និងការចែករំលែកសកម្មភាពសប្បុរសក្នុងសង្គមផងដែរ។

តាមរយៈសកម្មភាពជាបន្តបន្ទាប់ ក្រុមហ៊ុន វឌ្ឍនៈ នៅតែប្តេជ្ញាចិត្តក្នុងការសហការ និងគាំទ្រជាមួយស្ថាប័នរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡា លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញសកម្មភាពសង្គមប្រកបដោយអត្ថន័យ សំដៅចូលរួមកសាងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខុមាលភាពល្អប្រសើរ។

Most Popular

To Top