សិល្បៈ និង កម្សាន្ត

ថតរឿងដំបូង បានធ្វើតួឯក ប្រុសស្អាត Kim Yo Han បង្ហាញ អារម្មណ៍ភ័យព្រួយ

កូរ៉េ ៖ តារាចម្រៀងរូបសង្ហារ Kim Yo Han នឹងប្រឡូកក្នុងអាជីព សម្តែងជាលើកដំបូង ហើយអ្វីដែលពិសេសនោះគេ បានធ្វើជាតួឯកទៀតផង ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ២០ ខែមីនានេះថាតារាចម្រៀង Kim Yo Han នឹងបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មី ”School2020” ជាលំនាំថ្មីរបស់ភាពយន្ត “School ” ជាភាពយន្តដ៏ល្បីល្បាញក្នុងចិត្តយុវវ័យកូរ៉េហើយតារារូបនេះបានបង្ហាញក្តីបារម្ភខ្លាំងចំពោះខ្លួនឯងផងដែរដែលបានធ្វើជាតួឯកសម្រាប់ភាពយន្តដំបូងបែបនេះ ។
ផ្តល់បទសម្ភាសជាមួយទស្សនាវដ្តី ELLE តារារូបសង្ហារ Yo Han បាននិយាយថា “ព្រោះ School ជាភាពយន្តល្បីយូរណាស់មកហើយ ខ្ញុំពិតជាបារម្ភណាស់ដែលត្រូវដើរជាតួឯក តែសព្វថ្ងៃនេះខ្ញុំប្រឹងប្រែងហ្វិកហាត់ណាស់ ទាំងការសម្តែង អាន Scritp និងការលើកដាក់សម្លេង ដោយជឿថាខ្ញុំអាចធ្វើបាន ”។

ទោះឈានជើងចូលអាជីពសម្តែង Yo Han បានបញ្ជាក់ថាខ្លួនមិនចោល អាជីពជាតារាចម្រៀងឡើយ ព្រោះនៅតែចង់រៀនពីអ្វីថ្មីៗ និងភ្លក់គ្រប់រស់ជាតិ នៃការងារសិល្ប:ទាន់ នៅអាយុជាង២០ ម្យ៉ាងនៅក្មេង មានឱកាសជោគជ័យច្រើន ៕
ដោយ៖ទូច សុខលីដា

Most Popular

To Top