Selena Gomez បានបញ្ចេញនូវបទចម្រៀងថ្មី ចំណងជើងថា “Lose You to Love Me” ជាបទចម្រៀងទោលដំបូងរបស់តារាវ័យ ២៧ ឆ្នាំរូបនេះ ប្រចាំឆ្នាំ ២០១៩។
ជាមួយការបញ្ចេញបទថ្មីនេះ Selena បានសរសេរថា ៖ “បទចម្រៀងនេះគឺបង្កើតឡើងតាមរយៈរឿងរ៉ាវជាច្រើនដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំ ចាប់តាំងពីពេលចេញអាល់ប៊ុមចម្រៀងចុងក្រោយ (ឆ្នាំ ២០១៥)។ ខ្ញុំចង់ឲ្យអ្នកគ្រប់គ្នាមានក្ដីសង្ឃឹម និងត្រូវដឹងថាអ្នកនឹងខ្លាំងជាងមុន ពេលបានឆ្លងកាត់ឧបសគ្គ។”
គួរដឹងថាកាលពីដើមឆ្នាំ Selena បានចេញបទចម្រៀង “I Can’t Get Enough” ច្រៀងរួមគ្នាជាមួយ Blanco, Tainy និង J Balvin។ ហើយនាងក៏បានលេចមុខក្នុងខ្សែភាពយន្ត “The Dead Don’t Die” របស់ Jim Jarmusch ផងដែរ៕ ប្រភព៖sabay.com.kh