សុខភាព និង ផ្លូវភេទ

បុរស កំពុងស្ថិតនៅក្នុង ការគំរាមកំហែងសុខភាព ដូច្នេះ អ្នកត្រូវ …

បុរសកំពុងស្ថិតនៅក្នុង ការគំរាមកំហែងសុខភាព ដ៏ធ្ងន់ធ្ងរនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ នេះបើយោងតាមមជ្ឈមណ្ឌល ត្រួតពិនិត្យ និងបង្ការជំងឺ។

ការផ្លាស់ប្តូររបៀបរបបរស់នៅមួយចំនួន អាចកាត់បន្ថយការប្រឈមទាំងនេះ ដើម្បីទទួលបានសុខភាពល្អ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

អ្នកត្រូវ
• មិនត្រូវជក់បារី ឬប្រើប្រាស់ ផលិតផលថ្នាំជក់ផ្សេងទៀត ៖ វាជាការសំខាន់ផងដែរក្នុងការជៀសវាង ការប៉ះពាល់ទៅនឹងផ្សែងបារី ការបំពុលខ្យល់ និងការប៉ះពាល់សារធាតុគីមីមួយចំនួន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ចូរទទួលទានអាហារ ដែលមានសុខភាពល្អដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារដែលមានជាតិសរសៃខ្ពស់ និងប្រូតេអ៊ីនគ្មានជាតិខ្លាញ់ដូចជាត្រី។ ការញុំអាហារដែលសម្បូរជាតិខ្លាញ់ និងជាតិសូដ្យូម ត្រូវស្ថិតក្នុងដែនកំណត់ណាមួយ ហើយត្រូវរក្សាទម្ងន់ឲ្យមានសុខភាពល្អ។
• ការធ្វើលំហាត់ប្រាណ ក្នុងទម្លាប់ប្រចាំថ្ងៃ អាចជួយអ្នកគ្រប់គ្រងទម្ងន់ និងកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
• កំណត់ការសេពគ្រឿងស្រវឹង ៖ ប្រសិនបើអ្នកផឹកស្រាត្រូវផឹក ក្នុងកម្រិតមធ្យម។ ការសេពគ្រឿងស្រវឹងច្រើនពេក អាចធ្វើឲ្យសម្ពាធឈាមកើនខ្ពស់។
• ការគ្រប់គ្រងភាពតានតឹង ៖ អ្នកត្រូវមានវិធានការ ដើម្បីកាត់បន្ថយភាពតានតឹង ឬរៀនដោះស្រាយជាមួយ នឹងភាពតានតឹងទាំងនោះ៕

ប្រភព៖ Health.com.kh

Most Popular

To Top