ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មរបស់អាមេរិក លើក្រុមហ៊ុន Huawei នឹងប៉ះពាល់ដល់ ក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់ កូរ៉េខាងត្បូង

សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិក Samsung និងក្រុមហ៊ុន ផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូងនឹងមានអារម្មណ៍ថា ការដាក់ទណ្ឌកម្មបន្ថែមរបស់ សហរដ្ឋអាមេរិក ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ដែលនឹងចូលជាធរមាន នៅសប្តាហ៍ក្រោយ ដែលវាជាការប៉ះពាល់ដ៏ធំមួយ។

ការដាក់ទណ្ឌកម្មថ្មីដែលហាមឃាត់ការផ្គត់ផ្គង់ឧបករណ៍ អេឡិចត្រូនិច ដែលផលិតជាមួយឧបករណ៍សូហ្វវែរ និងការរចនាម៉ូដរបស់សហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Huawei ដោយគ្មានការយល់ព្រមជាមុនពីទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងចូលជាធរមាន នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអេឡិចត្រូនិក ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប មេម៉ូរីកំពូលរបស់ពិភពលោក គឺក្រុមហ៊ុនរបស់ កូរ៉េខាងត្បូង SK hynix Inc.៕

Most Popular

To Top