ព័ត៌មានអន្តរជាតិ

ចិនចោទកងទ័ពឥណ្ឌា ពីបទបាញ់ព្រមាន ក្នុងជម្លោះព្រំដែន

ប្រែសម្រួល៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានចោទប្រកាន់កងទ័ពឥណ្ឌា ពីបទបំពានកិច្ចព្រមព្រៀងទ្វេភាគី និងបាញ់ទៅលើព្រមាន នៅក្នុងអំឡុងប្រឈមមុខដាក់គ្នាជាមួយបុគ្គលិកចិន នៅតាមព្រំដែនមានជម្លោះ កាលពីថ្ងៃចន្ទម្សិលមិញនេះ ស្របពេលមានភាពតានតឹងជាថ្មី រវាងប្រទេសមហាយក្សអាស៊ីទាំងពីរ។

លោក Zhang Shuili ជាមន្ត្រីនាំពាក្យទីបញ្ជាការភាគខាងលិចរបស់យោធា បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយលើគេហទំព័រព័ត៌មានផ្លូវការយោធា នៅព្រឹកថ្ងៃអង្គារនេះថា កងកម្លាំងការពារព្រំដែនចិន បានចាត់វិធានការតបវិញ ដើម្បីរក្សាស្ថានភាពឲ្យមានស្ថិរភាព។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់ឲ្យច្បាស់ថា អ្វីជាវិធានការទាំំងនោះ ឬក៏ថា កងទ័ពចិន ក៏បានបាញ់ព្រមានវិញដែរឬក៏អត់នោះទេ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top