កង់បេរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ថា លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសអំពីកិច្ចព្រមព្រៀងគ្នាមួយ ដែលមានតម្រូវការវ៉ាក់សាំងទប់ស្កាត់វីរុសកូរ៉ូណា រហូតដល់ជាង៨៤លានកម្រិត ។
លោក Morrison បានថ្លែងថា លោករដ្ឋមន្ត្រីក្រសូងសុខាភិបាល Greg Hunt និងលោក Karen Andrews រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីថ្ងៃចន្ទ បានប្រកាសថា កិច្ចព្រមព្រៀងលើវ៉ាក់សាំង ដែលបានធ្វើឡើង ជាមួយសាកលវិទ្យាល័យ University of Queensland និងក្រុមហ៊ុនជីវសាស្ត្រ អូស្ត្រាលី ឈ្មោះ CSL ក៏ដូចជាសាកលវិទ្យាល័យ University of Oxford និងក្រុមហ៊ុនផលិត ឳសថខ្នាតយក្ស AstraZeneca ។
ស្ថិតក្រោមកិច្ចព្រមព្រៀងនេះដែរ ដែលត្រូវបានដាក់បញ្ចូលគ្នា ដែលមានទឹកប្រាក់រហូតដល់១,៧ពាន់លានដុល្លារអូស្ត្រាលី ដែលស្មើនឹងប្រមាណជាង១,២ពាន់លានដុល្លារអាមេរិក ហើយប្រទេសអូស្ត្រាលី នឹងទទួលបានវ៉ាក់សាំងដំបូង ដែលបានផលិតឡើង ដោយក្រុមសាកលវិទ្យាល័យទាំងនោះ បើសិនជាការពិសោធន៍ទទួលបានជោគជ័យទាំងស្រុងនោះ ។
លោក Morrison បានថ្លែងនៅក្នុងសេចក្តីប្រកាស មួយកាលពីថ្ងៃចន្ទថា “ពលរដ្ឋអូស្ត្រាលី នឹងទទួលបានការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២១ បើសិនជាការវិនិច្ឆ័យទទួលបានជោគជ័យទំាងស្រុងនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
