ព័ត៌មានអន្តរជាតិ

សត្វស្វា Chimpanzee អាយុ ៤៣ ឆ្នាំបំបៅកូនកូន ទើបនឹងកើតរបស់នាង នៅសួនសត្វ Chester ជាលើកដំបូង

Chester ៖ សត្វស្វា Chimpanzee អាយុ ៤៣ ឆ្នាំហៅ Mandy កំពុងបំបៅកូន ដែលទើបនឹងកើតរបស់នាង បន្ទាប់ពីបានផ្តល់កំណើត នៅសួនសត្វ Chester ដើម្បីចិញ្ចឹមកូន របស់ឲ្យធំធេង សម្រាប់ប្រភេទសត្វ ដែលជិតផុតពូជ នៅលើពិភពលោកយើង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

Mandy ជាម្តាយដ៏ល្អដែលបានផ្តល់កំណើត ក្នុងបំពង់ផ្សែងដ៏តូចមួយនេះ កាលពីថ្ងៃទី ២១ ខែសីហាហើយបានលាក់ទុកកូន របស់នាងពីអ្នកថែរក្សា រហូតមកដល់ពេលនេះ។ អ្នកជំនាញខាងសត្វព្រៃ នៅសួនសត្វមិនទាន់កំណត់ពីភេទ នៃការមកដល់ថ្មីនេះនៅឡើយទេ ប៉ុន្តែបានប្រកាសថា ការចាប់កំណើតគឺគួរឲ្យកត់សម្គាល់សម្រាប់ប្រភេទសត្វ Chimpanzee ។

ការប៉ាន់ប្រមាណបានបង្ហាញថា សត្វស្វា ដែលមានលក្ខណៈពិសេសមានចំនួន១៨.០០០ ក្បាលនៅតែមាននៅក្នុងព្រៃ នៅទ្វីបអាហ្វ្រិក ។ វាជាប្រភេទសត្វស្វាChimpanzee ដំបូងគេត្រូវបានបន្ថែម ទៅក្នុងបញ្ជីប្រភេទសត្វ ដែលជិតផុតពូជ ។ លោក Andy Lenihan អ្នកគ្រប់គ្រងក្រុមផ្នែកសត្វស្វានៅសួនសត្វ Chester បាននិយាយថា Mandy គឺជាម្តាយដ៏អស្ចារ្យ។ នាងមានទំនាក់ទំនងជិតស្និទ្ធនឹងទារក ទើបនឹងកើតរបស់នាងហើយអាច ត្រូវបានគេមើលឃើញថា កំពុងការពារខ្លួននៅដៃឆ្វេងរបស់នាងគ្រប់ពេល៕
ដោយ៖លី ភីលីព

Most Popular

To Top