នៅថ្ងៃនេះ អតីតកីឡាករខ្សែប្រយុទ្ធ របស់បិសាចក្រហម Man United ម្នាក់បានធ្វើការ លើកឡើងថា Old Trafford និងកីឡាករនៅពេលបច្ចុប្បន្ន កំពុងមានគម្លាតគ្នាឆ្ងាយ មិនដូចកាលគ្រា ដែលវិរៈបុរស របស់ក្លឹបលោក Roy Keane មានវត្តមាននៅទីនេះ ក្នុងនាមជាប្រធាន ក្រុមនោះឡើយ។
លោក Alan Smith បានបញ្ជាក់យ៉ាងដូច្នេះថា បិសាចក្រហម Man United មកដល់ពេលនេះនៅតែមិនទាន់អាច រកអ្នកណាមកជំនួសតំណែង របស់លោក Roy Keane បាននៅឡើយហើយរយៈពេល១២ឆ្នាំលោក Keane បានធ្វើឲ្យបរិយាកាស របស់ក្លឹបមានភាពល្អប្រសើរខ្លាំងមែនទែន ។
រំលឹកដែរថាកាលពីសម័យនោះប្រធាន ក្រុមជនជាតិអៀរឡង់រូបនេះ បានជួយដឹកនាំក្រុមលើកពានរង្វាន់ធំៗ ដល់ទៅ១៧ជូនក្លឹបរួមទាំង Premier League ចំនួន៧ដងពានរង្វាន់ Champion League ចំនួន៧ដងដូចគ្នា ក្នុងការបង្ហាញខ្លួន ទាំង៤៦០ប្រកួតរបស់គាត់៕
ប្រែសម្រួល៖ស៊ុនលី
