ភ្នំពេញ ៖ ក្រោយពីបញ្ចប់ការ ប្រកួតសាកល្បង សមត្ថភាព និងបច្ចេកទេស របស់កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិ ឈុតធំ និងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិ សហព័ន្ធកីឡាតេក្វាន់ដូស្ទីល (ITF) គ្រោងនឹងរៀបចំការប្រកួតមួយទៀត ដែលមានរហ័សនាម “ការប្រកួតកីឡាតេក្វាន់ដូស្ទីល (ITF)ពានរង្វាន់មេគុនអន្តរក្លិប”នាខែកញ្ញានេះ។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូស្ទីល (ITF) ពានរង្វាន់មេគុនអន្តរក្លិបនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាព កីឡាការិនីផ្នែកមេគុន ឲ្យកាន់តែខ្លាំងឡើង ហើយខ្ញុំស្នើសុំលោកគ្រូ និងអ្នកគ្រូបញ្ជូនកីឡាការិនី ចំនួន២រូបក្នុង១ក្លិបមកចូលរួម ។ យើងធ្វើការប្រកួតលើវិញ្ញា សាឯកត្តជន ចំណែកវិញ្ញាសាគូ និងក្រុមសហព័ន្ធ មិនបានដាក់បញ្ជូលទេ ព្រោះត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡានាំគ្នា ប្រយុទ្ធប្រឆាំង នឹងមេរោគCOVID-19។
លោកបានបន្តថា ក្រោមការចង្អុលបង្ហាញ របស់ប្រធានសហព័ន្ធឲ្យធ្វើការ ប្រកួតតេស្តិ៍កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិ ឈុតធំ និងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិថ្នាល ប្រចាំខែ ដើម្បីស្ទប់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការជំរុញ ព្រមទំាងពង្រឹងថែមទៀត នូវចំណុចខ្វះខាតមួយចំនួន ៕



