តូក្យូ៖ ទីភ្នាក់ងារអវកាស របស់ប្រទេសជប៉ុន បានឲ្យដឹងថា ខ្លួនមានគោលបំណងចូលរួម នៅប្រហែលពាក់កណ្តាលទសវត្សឆ្នាំ ២០៣០ ក្នុងការរុករកតាមច័ន្ទគតិ ដោយប្រើប្រាស់ទឹក ដែលបានដកចេញពីស្រទាប់ទឹកកក របស់ឋានព្រះច័ន្ទ ធ្វើជាឥន្ធនៈ។
ការប្រើប្រាស់ប្រេង ដែលទទួលបាន ពីទឹកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការចំណាយ បើប្រៀបធៀប នឹងការ ដឹកជញ្ជូនឥន្ធនៈពីផែនដីទៅ ខណៈពេលដែលទឹករាវ មិនមាននៅលើផ្ទៃព្រះច័ន្ទការ ស្រាវជ្រាវពីមុនបានបង្ហាញថា វាអាចមានទឹកកក នៅដីក្រហូង ក្បែរបង្គោលខាងត្បូង តាមច័ន្ទគតិ ដែលមិនដែលត្រូវបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។
ប្រទេសជប៉ុន គ្រោងនឹងធ្វើការជា មួយសហរដ្ឋអាមេរិក ក្នុងការបង្កើតស្ថានីយ៍អវកាស តាមច័ន្ទគតិនៅឆ្នាំ ២០២០ និងសាងសង់នៅប្រហែលឆ្នាំ ២០៣៥ នូវរោងចក្រប្រេងឥន្ធនៈមួយ នៅឯបង្គោលតាមច័ន្ទគតិ។
យោងតាមមន្ត្រីទីភ្នាក់ងារ រុករកអវកាសជប៉ុន បាន ឲ្យដឹង ថា ឥន្ធនៈនេះនឹងត្រូវប្រើប្រាស់ សម្រាប់យានអវកាស ដែលអាចប្រើឡើងវិញបាន ដែលអាចដឹកអវកាសយានិកចំនួន ៤ នាក់ទៅ ហើយធ្វើដំណើរបានចម្ងាយ ១.០០០ គីឡូម៉ែត្រនៅលើព្រះច័ន្ទ៕
ដោយ ឈូក បូរ៉ា