ព័ត៌មានអន្តរជាតិ

Microsoft ៖ការវាយប្រហារ តាមអ៊ីនធើណេត របស់ប្រទេសជាតិ ជាងពាក់កណ្តាល កាលពីឆ្នាំមុន មានប្រភពមក ពីប្រទេសរុស្ស៊ី

អាមេរិក៖ ទិន្នន័យរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Microsoft បានបង្ហាញនៅក្នុង របាយការណ៍ថ្មីមួយ ថា ក្រុម Hacker រុស្ស៊ី ទទួលខុសត្រូវចំពោះ ការវាយប្រហារ តាមអ៊ិនធរណេតទាំងអស់ របស់ប្រទេសជាងពាក់កណ្តាល ដែលផ្តោតទៅលើ គ្រប់យ៉ាងចាប់ពីការបោះឆ្នោត រហូតដល់ព្រឹត្តិការណ៍ កីឡាអូឡាំពិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមរបាយការណ៍ ការពារជាតិឌីជីថល ប្រចាំឆ្នាំរបស់ក្រុមហ៊ុន បានបង្ហាញថា ៥២ ភាគរយនៃការប៉ុនប៉ង លួចស្តាប់របស់រដ្ឋាភិបាល ចាប់ពីខែកក្កដា ឆ្នាំ ២០១៩ និងខែមិថុនា ឆ្នាំ២០២០ ជាភាសាដើម របស់រុស្ស៊ី។ ដោយពិតប្រាកដថា មួយភាគបួនក្នុងរយៈពេលនេះមកពីប្រទេសអ៊ីរ៉ង់ ចំណែក១២ភាគរយមកពីប្រទេសចិន និង១១ភាគរយទៀត មកពីប្រទេសកូរ៉េខាងជើង និងប្រទេសដទៃទៀត។

ប្រតិបត្តិការអ៊ីនធើណេត បានកំណត់គោលដៅព្រឹត្តិការណ៍ ពិភពលោករួមទាំង ការបោះឆ្នោត និងបុគ្គលជាប់ទាក់ទងនឹង យុទ្ធនាការនយោបាយ ក៏ដូចជាព្រឹត្តិការណ៍ កីឡាអូឡាំពិក និងជំងឺរាតត្បាត នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Microsoft បានអះអាងថា គ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក យ៉ាងហោចណាស់ មានការវាយប្រហារកើតឡើង ចំពេលមេរោគ Covid-19 ចាប់តាំងពីមានការរីករាលដាល។

ចំនួននៃការវាយប្រហារ ដែលទទួលបានជោគជ័យ បានកើនឡើង ស្របជាមួយនឹងការផ្ទុះឡើងនៃ Covid-19 នៅពេលការភ័យខ្លាច និងការចង់បានព័ត៌មាន មានការកើនឡើង។ ក្រុមហ៊ុន Microsoft បន្តថា ប្រធានបទនៃតំណភ្ជាប់ ខ្លឹមសារនៃសេចក្តីអាក្រក់ និងការប៉ុនប៉ងបោកប្រាស់គឺជាការឆ្លុះបញ្ចាំងពី“ បញ្ហាបច្ចុប្បន្ននៃសម័យ” ៕

ដោយ៖លី ភីលីព

Most Popular

To Top