បរទេស៖ អ្នកទោសចំនួន ២នាក់បានស្លាប់ ក្នុងចំណោមអ្នកទោសចំនួន ៦នាក់ ដែលនៅសល់គឺមានអាយុ ៩៥ ឆ្នាំ ខណៈដែលរដ្ឋរបស់ប្រទេសវៀតណាម បានផ្តល់សំណងដល់មនុស្សចំនួន ៦ នាក់ដោយសារការកាត់ទោសច្រឡំកាលពី ៤១ ឆ្នាំមុន។ ប្រជាជនទាំង ៦ នាក់នោះ កាលពីថ្ងៃច័ន្ទ គឺត្រូវបានរដ្ឋផ្តល់សំណងចំនួន ១ ពាន់លានដុង (៤៣ ១៩២ ដុល្លារអាមេរិក) ក្នុងម្នាក់ៗ ជិតមួយឆ្នាំបន្ទាប់ពីទទួលបានការសុំទោសជាសាធារណៈពីភាពត្រឹមត្រូវរបស់ប្រជាជននៃខេត្ត តាយនិញ ដែលជាទីភ្នាក់ងាររដ្ឋអាជ្ញាសាធារណៈនៅខេត្តភាគខាងត្បូង។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកស្រី Vo Thi Thuong អាយុ ៩៥ ឆ្នាំ និងសមាជិកគ្រួសារ ៥ នាក់បានទទួលសំណងសម្រាប់ការរងទុក្ខខាងផ្លូវកាយនិងផ្លូវចិត្ត ដែលពួកគេត្រូវស៊ូទ្រាំនឹងការផ្តន្ទាទោស និងការជាប់ពន្ធនាគាររបស់ពួកគេដែលជារយៈពេល ៤១ ឆ្នាំ បន្ទាប់ពីការកាត់ទោសខុសបានកើតឡើង។
មនុស្សពីរនាក់ក្នុងចំនោម ៦ នាក់បានស្លាប់ ហើយសំណងអាចត្រូវបានទាមទារដោយសាច់ញាតិបន្ទាប់របស់ពួកគេ។
លោកស្រី Vo Thi Thuong បាននិយាយថាអ្នកស្រីបានយល់ព្រមទទួលយកសំណងនេះគឺគ្រាន់តែមួយភាគដប់នៃអ្វីដែលលោកស្រីបានស្នើសុំ ព្រោះអ្នកស្រីមានអាយុច្រើនហើយត្រូវចូលមន្ទីរពេទ្យជាញឹកញាប់៕ប្រែសម្រួលៈ ណៃ តុលា