ព័ត៌មានអន្តរជាតិ

សេចក្តីរាយការណ៍៖ លោក ដូណាល់ ត្រាំ ធ្លាប់ផ្តល់ឱ្យលោក គីម ជុងអ៊ុន ជិះយន្តហោះ Air Force One ត្រឡប់ទៅផ្ទះវិញ អំឡុងជំនួបកំពូលនៅវៀតណាម

បរទេស ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំហាក់ ដូចជាមានភាពរួសរាយរាក់ទាក់ ជាមួយលោក គីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ក្នុងអំឡុងពេលជំនួបកំពូលឆ្នាំ ២០១៩ របស់មេដឹកនាំទាំងពីរ នៅទីក្រុងហាណូយ ប្រទេស វៀតណាម ខណៈដែលលោកត្រាំ បានផ្តល់ជូនមេដឹកនាំកូរ៉េខាងជើង នូវការធ្វើដំណើរត្រឡប់ទៅកូរ៉េជើងវិញ ដោយប្រើយន្តហោះ Air Force One ។

យោងតាមសារព័ត៌មាន Sputnitk ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងការផ្តល់ឱ្យ របស់លោក ដូណាល់ ត្រាំ នោះ គឺមេដឹកនាំកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា បានបដិសេធការផ្តល់ជូន ដែលមិនធ្លាប់មានពីមុនមកនេះ។

យោងតាមលោក Matthew Pottinger ដែលជាអតីតអនុប្រធានសន្តិសុខជាតិ បាននិយាយថា “ [លោក Trump] បានដឹងថា លោកគីមបានធ្វើដំណើរតាមរថភ្លើង ជាច្រើនថ្ងៃឆ្លងកាត់ប្រទេសចិន ចូលទីក្រុងហាណូយ ប្រទេសវៀតណាម ហើយលោកប្រធានាធិបតីបាននិយាយថា “ ខ្ញុំអាចនាំអ្នកទៅផ្ទះវិញក្នុងរយៈពេលពីរម៉ោងប្រសិនបើអ្នកចង់។ ប៉ុន្តែលោក គីមបានបដិសេធ” ។

ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក លោកចនបូលតុន ដែលបានប្រើទៅជាប្រឆាំងនឹងអតីតប្រធានាធិបតីបន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងនោះ ក៏បានប្រាប់ BBC អំពីទំនាក់ទំនងដ៏កក់ក្តៅមិនធម្មតា ដែលពួកគេបានបង្កើតតាំងពីការជួបគ្នានៅប្រទេសសឹង្ហបូរី (ទោះបីជាយ៉ាងណាក៏ដោយពួកគេមិនបានបង្ហាញពីភាពយូរអង្វែងទេ) ។

លោក ចន បូលតុន បានប្រាប់កាសែតថា “ លោក ត្រាំ គិតថា គាត់មានមិត្តល្អបំផុត ថ្មីហើយ” ។
អ្វីដែលគួរឱ្យហួសចិត្តនោះគឺ បន្ទាប់ពីកិច្ចពិភាក្សានៅហាណូយ បានឈានដល់ភាពតក់ស្លុត របស់ពួកគេហើយលោក ត្រាំ បានចាកចេញពីបន្ទប់គាត់ បានប្រាប់អ្នកយកព័ត៌មានថា “ពេលខ្លះអ្នកត្រូវដើរ” ។ អតីតប្រធានាធិបតីរូបនេះ បានបដិសេធដកទណ្ឌកម្ម សេដ្ឋកិច្ចតឹងរ៉ឹង រហូតដល់កូរ៉េខាងជើង បានដកឃ្លាំងអាវុធនុយក្លេអ៊ែរទាំងមូល៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top