ព័ត៌មានអន្តរជាតិ

លំពែងយុគសម័យសំរិទ្ធ ដ៏កម្ររកឃើញ ដោយឧបករណ៍ចាប់ដែក នៅលើឆ្នេរ Jersey មានភាពខុសគ្នា ទាំងស្រុងនឹងវត្ថុបុរាណ រកឃើញពីមុន

រដ្ឋ Jersey ៖ក្រុមអ្នកជំនាញ បាននិយាយថា ក្បាលលំពែងធ្វើពីស្ពាន់ ដែលមានប្រវែង១៣ អ៊ីញ ត្រូវបានរកឃើញ ដោយឧបករណ៍ចាប់ដែក នៅឆ្នេរមួយក្នុងរដ្ឋ Jersey មានអាយុជាង ៣០០០ ឆ្នាំ មកហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្បាលលំពែងដ៏កម្រពេញលេញ ជាប់នឹងដងឈើនៅតែភ្ជាប់មានតាំង ពីចុងយុគសំរិទ្ធ ស្ថិតនៅចន្លោះឆ្នាំ ១២០៧ និង ១០០៤ មុនគ.ស។ វាត្រូវបានគេរកឃើញ នៅជិតGorey Harbour នៅភាគខាងកើត នៃរដ្ឋ Jersey កាលពីខែសីហា ប៉ុន្តែអ្នកបុរាណវិទ្យា ទើបតែបញ្ជាក់ពីអាយុរបស់វា ជាមួយនឹងលទ្ធផល នៃអាយុកាបូន ។

ក្រុមអ្នកជំនាញបានបន្តថា វាខុសគ្នាទាំងស្រុងដោយសារតែទំហំរបស់វា ហើយតាមការពិតថា ក្បាលលំពែងត្រូវបានថែរក្សាយ៉ាងល្អ ដោយសារតែការការពារពីខ្យល់ ដោយខ្សាច់ខ្មៅពីតំបន់កប់វា ។ វត្ថុបុរាណត្រូវបានគេរកឃើញ នៅលើឆ្នេរខ្សាច់នៅ Gorey ដោយលោក Jay Cornick ជាអ្នករាវរកដែក និងវិស្វករអគ្គិសនី មានមូលដ្ឋាននៅរដ្ឋ Jersey ។

លោក Olga Finch អ្នកអភិរក្សបុរាណវិទ្យានៅបេតិកភណ្ឌ Jersey បានមានប្រសាសន៍ ថា ក្បាលលំពែងនេះគឺខុសគ្នា ទាំងស្រុងពីអ្វីៗទាំងអស់ដែលយើងមាន ។ ក្បាលលំពែង គឺជារបកគំហើញដ៏ គួរឲ្យរំភើបសម្រាប់ Jersey ហើយវាពិតជាវត្ថុប្លែក និងកម្រណាស់ បើនិយាយពីទំហំធំរបស់វា ៕ដោយ៖លី ភីលីព

Most Popular

To Top