ព័ត៌មានអន្តរជាតិ

Trump ទាមទារឲ្យសមាជិក បក្សសាធារណៈ៣រូបបញ្ឈប់ ប្រើឈ្មោះគាត់ ទៅរ៉ៃអង្គាសលុយ

បរទេស៖អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអាទិត្យនេះ ត្រូវបានគេមើលឃើញថាបានប៉ះទង្គិចគ្នាសាជាថ្មីម្តងទៀតហើយ ជាមួយនឹងក្រុមមកពីសមាជិកបក្សសាធារណៈ ដោយបានទាមទាឲ្យសមាជិកបក្សចំនួន៣រូប ក្នុងការបញ្ចប់
ប្រើប្រាស់ឈ្មោះរបស់គាត់ ក្នុងការរ៉ែអង្គាសលុយសប្បុរសធម៍។

របាយការណ៍មួយដែលត្រូវបានចេញផ្សាយ ដោយវេបសាយ Politico បាននិយាយថាមេធាវីរបស់លោក Trump តាំងតែពីថ្ងៃសុក្រ បានបញ្ជូនករណីនេះទៅកាន់គណកម្មការកណ្តាល នៃបក្សសាធារណៈរួចរាល់ហើយព្រមទាំងយុទ្ធនាគាររបស់បក្សចំនួន២ ផ្សេងទៀតដែរដើម្បី
សុំឲ្យពួកគេក្នុងការបញ្ឈប់ ប្រើប្រាស់ឈ្មោះរបស់គាត់ក្នុងការយកទៅធ្វើការរៀបចំរ៉ៃអង្គាយលុយពីពលរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក្តីកាលពីថ្ងៃអាទិត្យសប្តាហ៍ មុនផងដែរលោក Trump ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងរមណីយដ្ឋាន របស់គាត់នៅឯ Palm Beach រដ្ឋ Florida ធ្លាប់បានថ្លែងបង្ហើបថា លោកនឹងធ្វើការប្រកួតប្រជែង ជាប្រធានាធិបតីអាមេរិកម្តងទៀតនៅក្នុងឆ្នាំ២០២៤ខាងមុខ។

ក្នុងនោះផងដែរលោកក៏ធ្លាប់ បានធ្វើការប្តេជ្ញាចិត្តក្នុងការជួយដល់ បក្សសាធារណៈក្នុងការយកឈ្នះការបោះឆ្នោតសមាជជាតិ ដែលនឹងប្រព្រឹត្តទៅនៅក្នុង ឆ្នាំ២០២២ខាងមុខនេះផងដែរ។

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top