ព័ត៌មានអន្តរជាតិ

លោក បៃដិន ជឿថា សិទ្ធិអំណាចអាមេរិក សម្រាប់កម្លាំង យោធា ត្រូវការធ្វើបច្ចុប្បន្នភាព

បរទេស៖នៅពេលថ្មីៗនេះ សេតវិមាន តាមសេចក្តីរាយការណ៍ បាននិយាយថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជឿថា សិទ្ធិអំណាចសម្រាប់ការប្រើប្រាស់កងកម្លាំងយោធា ដែលធ្លាប់បានប្រើដើម្បីវិនិច្ឆ័យការវាយប្រហាររបស់អាមេរិក លើគោលដៅនៅនាយសមុទ្រ គួរតែធ្វើការពិនិត្យឡើងវិញ។

សមាជិកព្រឹទ្ធសភាមកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Tim Kaine និងសមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ លោក Todd Young បានណែនាំចេញច្បាប់មួយក្នុងសប្ដាហ៍នេះ ដើម្បីលុបចោលច្បាប់សិទ្ធិអំណាយសម្រាប់ការប្រើកម្លាំងយោធាឆ្នាំ១៩៩១និង២០០២ប្រឆាំងអ៊ីរ៉ាក់ ដោយលើកឡើងពីភាពជាដៃគូដ៏រឹងមាំ រវាងទីក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្នុងទីក្រុងបាដាដ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Investing.com នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនំាពាក្យសេតវិមាន លោកស្រី Jen Psaki បានមានប្រសាសន៍ថា លោក បៃដិន ចង់ធ្វើការងារជាមួយលោក Kaine លើបញ្ហានេះ។

លោកស្រីបាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “លោក (បៃដិន) ចង់ពិភាក្សាពីទម្រង់ការងារដ៏ចង្អៀតនិងជាក់លាក់មួយ ដែលកំពុងមាន។ ជាជាក់ស្តែង វាបានហួសសម័យទៅហើយ ហើយនោះជាការពិភាក្សាគ្នា ដែលលោកសង្ឃឹមថា មានក្នុងភាពជាដៃគូជាមួយការដឹកនាំរបស់លោកសមាជិកព្រឹទ្ធសភា Kaine និងកំណត់នូវអ្វីដែលវិធីសាស្ត្រនិងទម្រង់ការងារគួរក្លាយជា ស្របពេលយើងលោកទៅមុខ”៕

Most Popular

To Top