បរទេស ៖ ប្រទេសកូរ៉េខាងជើង បានខ្នះខ្នែងខ្លាំងឡើង នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងដំណើរប្រកួតប្រជែង អាវុធអន្តរកូរ៉េមួយ ដែលបាននាំទៅការរីកសុះសាយ នៃមីស៊ីលវាយប្រហារ ក្នុងចម្ងាយខ្លី នៅលើឧបទ្វីប កូរ៉េ និងបានធ្វើឲ្យទីក្រុងព្យុងយ៉ាង ខិតចូលទៅកាន់តែជិតការ ដាក់ពង្រាយប្រើប្រាស់ អាវុធនុយក្លេអ៊ែ យុទ្ធសាស្ត្រ ។
ការប្រឹងប្រែងជាច្រើនឆ្នាំ របស់កូរ៉េខាងជើង អភិវឌ្ឍផលិតមីស៊ីលមានសមត្ថភាព អាចគេចពីការតាមចាប់សញ្ញា និងវាយប្រហារលើគោល ដៅនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ នាពេលថ្មីៗនេះ បានបង្កើនសន្ទុះខ្លាំងឡើង ក្រោយការផ្អាកធ្វើតេស្ត លើមីស៊ីលផ្លោងឆ្លងទ្វីប កាន់តែធំឡើង នៅក្នុងឆ្នាំ២០១៨ ។
មីស៊ីលថ្មីដែលកូរ៉េខាងជើង តេស្តកាលពីសប្ដាហ៍មុន ហាក់មានគោលបំណង ធ្វើការ ផ្គូផ្គង់ ឬក៏ធ្វើឲ្យលើសឃ្លាំអាវុធ ដែលកំពុងតែពង្រីកខ្លួនស្ងាត់ៗ របស់កូរ៉េខាងត្បូង ហើយជាការតេស្តបែប នេះលើកដំបូង ចាប់តាំង ពីលោក គីម ជុងអ៊ុន ប្រកាសនៅក្នុងខែមករាថា ប្រទេសលោកអាច នឹងផលិតក្បាល គ្រាប់នុយក្លេអ៊ែ ដើម្បីបំពាក់លើអាវុធយុទ្ធសាស្ត្រ ។
គួរបញ្ជាក់ថា មន្ត្រីប្រទេសកូរ៉េខាងត្បូង មើលឃើញមីស៊ីលផ្លោងវាយប្រហារ ក្នុងចម្ងាយខ្លីកាន់តែធំឡើង និងប្រសើរឡើងនោះ ថាជាផ្លូវមួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើ សហរដ្ឋអាមេរិក ដែលមានកងទ័ពប្រមាណ២៨.៥០០នាក់ ប្រចាំការ នៅលើទឹកដីកូរ៉េខាងត្បូង៕ប្រែសម្រួល៖ប៉ាង កុង