ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញព្រមាន ៖ គ្រាប់រ៉ុក្កែតចិនទម្ងន់ ២១ តោន អាចធ្លាក់ដល់ដី និងចុះចតនៅលើតំបន់ មានប្រជាជនរស់នៅ

ក្រុមអ្នកជំនាញបានព្រមានថា ដោយមិនអាចគ្រប់គ្រង បានគ្រាប់រ៉ុក្កែត របស់ប្រទេសចិន២១តោន កំពុងធ្លាក់ដល់ផែនដី ហើយគ្មាននរណាម្នាក់ ដឹងពីការចុះចតបាន ឡើយ ដោយមានភ័យខ្លាចថា អាចធ្លាក់នៅទីក្រុងញូវយ៉ក ម៉ាឌ្រីត និងប៉េកាំងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

រ៉ុក្កែត Long March 5b របស់ប្រទេសចិន ដែលបានបាញ់ កាលពីថ្ងៃព្រហស្បតិ៍ត្រូវ បានគេព្យាករណ៍ថា នឹងធ្លាក់មកផែនដីវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ ។ លោក Jonathan McDowell អ្នកវិទ្យាសាស្រ្តតារាវិទូ តាមដានវត្ថុធ្វើដំណើរជុំវិញ ផែនដីបានប្រាប់ SpaceNews ថា ផ្លូវរបស់វាស្ថិតនៅ ចម្ងាយខាងជើង ឆ្ងាយជាងទីក្រុងញូវយ៉ក ម៉ាឌ្រីដ ប៉េកាំង និងនៅភាគខាងត្បូង នៃប្រទេសឈីលី និងទីក្រុង Wellington ប្រទេសនូវែលសេឡង់ ។

វាអាចចុះចតគ្រប់ ទីកន្លែងស្ថិតក្នុងជួរ គ្របដណ្តប់ លើមហាសមុទ្រ និងតំបន់ ដែលមានប្រជាជនរស់នៅ ឬគ្មានមនុស្សរស់ នៅប៉ុន្តែភាគច្រើនវានឹង ឆេះនៅក្នុងបរិយាកាស ។ អ្នកតាមដានផ្កាយរណប បានរកឃើញគ្រាប់រ៉ុក្កែត ដែលមានប្រវែង៣០ម៉ែត្រ ដោយធ្វើដំណើរក្នុង ល្បឿនជាង៦.៤ គីឡូម៉ែត្រ ក្នុងមួយវិនាទី ។ ប្រទេសចិន បានបាញ់បង្ហោះ Long March 5B នៅម៉ោង ១១ និង២៣ នាទីព្រឹកម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចែកចាយដំណាក់ កាលដំបូង នៃស្ថានីយអវកាសរបស់ខ្លួន ។

ម៉ូឌុលដែលមានឈ្មោះថា ‘Tianhe’, or ‘Harmony of the Heavens’ នឹងក្លាយជាតំបន់រស់នៅ សម្រាប់សមាជិកនាវិក ៣ នាក់នៅពេលដែល រចនាសម្ព័ន្ធដ៏ធំបានបញ្ចប់ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសចិនមានបំណង បញ្ចប់ស្ថានីយ៍អវកាសចិន របស់ខ្លួនត្រូវបានគេស្គាល់ថា Tiangong (Heavenly Palace) នៅចុងឆ្នាំ ២០២២ បន្ទាប់ពីម៉ូឌែល ជាច្រើនត្រូវបានដាក់ឲ្យ ដំណើរការ ៕ដោយ៖លី ភីលីព

Most Popular

To Top