កីឡា

Gulsacsi គោលដៅរបស់ Spurs នោះយល់ព្រមបន្ត កុងត្រាថ្មីជាមួយនឹង RB Leipzig រយៈពេល៤ឆ្នាំទៀត

អតីតកីឡាកររបស់ក្លឹប ហង្សក្រហម Liverpool កីឡាករ Peter Gulacsi ទីបំផុតបានសម្រេចចិត្តក្នុងការបន្តរស់នៅ ជាមួយនឹងក្លឹបចាស់របស់ខ្លួន RB Leipzig ដដែលជាមួយ នឹង
កុងត្រាថ្មីដែលមានរយៈពេលវែង ទោះបីជា មានព័ត៌មានអំពីការចាប់អារម្មណ៍ ពីសំណាក់ក្លឹបនៅអាល្លឺម៉ង់និងអង់គ្លេសក្តី។

អ្នកចាំទីឆ្នើមរបស់ RB Leipzig វ័យ៣១ឆ្នាំរូបនេះ ត្រូវបាន the Goal ចេញផ្សាយថាបានឈានទៅដល់ការយល់ព្រមបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបរយៈពេលវែងរហូតដល់ឆ្នាំ២០២៥បន្ទាប់ពី ទើបតែបានបន្តកុងត្រាថ្មី២ឆ្នាំទៀត កាលពីពេលកន្លងមក។

Gulacsi សញ្ជាតិហុងគ្រីរូបនេះ មួយរយៈនេះត្រូវបានគេដឹងថា តែងតែមានព័ត៌មាន ចចាមអារ៉ាម ក្នុងការផ្ទេរចេញទៅលេងជាមួយ នឹងក្លឹបអាល្លឺម៉ង់ Dortmund និងក្លឹបអង់គ្លេសមាន់ខ្នាយមាស Spurs ផងដែរប៉ុន្តែជាកស្តែងកីឡាករ ក៏សម្រេចចិត្តបន្តរស់នៅ ជាមួយនឹងក្លឹប RB Leipzig ដដែល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top