បរទេស ៖ ក្រុមហ៊ុនផលិតយន្តហោះដ៏ល្បី Boeing កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅ បានធ្វើតេស្តជោគជ័យ ទៅលើម៉ូដេល យន្តហោះ MAXថ្មីមួយដែលត្រូវបានគេស្គាល់ថា មានទំហំធំជាងគេបង្អស់ របស់ក្រុមហ៊ុន ។
MAX 737-10 ត្រូវបានធ្វើតេស្ត នៅវេលាម៉ោងប្រមាណជា ១០និង៧នាទីទីចេញពី ទីតាំងសាកល្បង Rento field នៅក្នុង
ទីក្រុង Renton ហើយធ្វើដំណើរ ទៅដល់អាកាសយានដ្ឋាន របស់ Boeing នៅក្នុងទីក្រុង Seattleនៅវេលាម៉ោង ប្រមាណជា១២និង៣៨នាទី។
គួរឲ្យដឹងដែរថា យន្តហោះដែលអាចផ្ទុកអ្នកដំណើរដល់ ទៅ២៣០នាក់ម៉ូដេល នឹងត្រូវចាប់ផ្តើមកិច្ចការងារ ស្នើសុំសិទ្ធអជ្ញាបណ្ណក្នុង ការហោះហើរឲ្យបានមុន ឆ្នាំ២០២៣ ដែលក្រុមហ៊ុនគ្រោង នឹងដាក់ឲ្យវាអាច ប្រតិបត្តិការ ជាផ្លូវការ។
គួរឲ្យដឹងដែរថា MAX 737-10 មានសមត្ថភាព ក្នុងការកាត់បន្ថយការបំពុលអាកាស ដល់ទៅ១៤ភាគរយនិងកាត់បន្ថយ សម្លេងរំខានបានច្រើនជាង
ម៉ាស៊ីនយន្តហោះបច្ចុប្បន្ន ដល់ទៅ៥០ភាគរយ ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី