កីឡា

Spurs បានទទួលត្រឹម ការបដិសេធសំណើរ ១៦លានផោន ដើម្បីទិញ Tomiyasu

ក្លឹបមាន់ខ្នាយមាស Spurs ត្រូវបានគេដឹងថា បានត្រឹមទទួលពាក្យបដិសេធពីសំណាក់ក្លឹប Bologna ទៅលើការដោះដូរកីឡាករខ្សែការពារ Takehiro Tomiyashu នៅក្នុង
រដូវក្តៅនេះបន្ទាប់ពីបានដាក់សំណើរ ជាតម្លៃខ្លួនប្រមាណជា ១៦លានផោន។

ការចេញផ្សាយដែលត្រូវបានធ្វើឡើងដោយ The Sky Sports បានបញ្ជាក់ទៀតថាក្លឹបអ៊ីតាលីមួយ នេះបានបន្តជំហថានឹងត្រូវតែអាច ទទួលបានតម្លៃខ្លួនពីសំណាក់កីឡាករជប៉ុនរូបនេះ យ៉ាងហោចណាស់ ២០លានផោន ប៉ុន្តែទោះបីជាយ៉ាងណាក្តីកិច្ចចរចាគ្នានៅតែបន្តធ្វើ នៅឡើយ។

កីឡាករជប៉ុន Tomiyasu គឺជាកីឡាករខ្សែការពារឆ្នើមម្នាក់របស់ Bologna ហើយបច្ចុប្បន្ននៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀត ខណៈដែលកាលពីរដូវកាលមុនគាត់ អាចបង្ហាញខ្លួនលេង ឲ្យលីគកំពូល Serie A ដល់ទៅ ៣២ប្រកួត៕ ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top