កីឡា

Elliott យល់ព្រមបន្តកុងត្រា ៥ឆ្នាំ ជាមួយនឹង Liverpool

The Goal នៅសប្តាហ៍នេះបានធ្វើការអះអាងថា កីឡាករខ្សែបម្រើវ័យក្មេង ដែលកំពុងបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យក្នុងនាមជាកីឡាករ
ខ្ចីជើងជាមួយនឹងក្លឹប Blackburn កាលពីរដូវកាលមុន Harvey Elliott នោះកំពុងបានត្រៀម ខ្លួនរួចរាល់ហើយបន្តកុងត្រា ថ្មីរយៈ
ពេលវែងជាមួយនឹងក្លឹប Liverpool ។

ប្រភពដដែលបានឲ្យដឹងថាកីឡាករ Elliott រូបនេះបានសម្រេចចិត្តក្នុងការបន្ត កុងត្រាថ្មីរយៈពេល៥ឆ្នាំរួចហើយ ជាមួយនឹងក្លឹប Liverpool
ដោយរំពឹងទុកថា នឹងអាចមើលឃើញឱកាសក្នុង ការប្រកួតប្រជែងកម្រិតខ្ពស់ ជាមួយនឹងក្លឹបនាពេលខាងមុខ ។

គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Fulham កាលពីឆ្នាំ២០១៩មកកីឡាកររូបនេះបានបង្ហាញខ្លួន តែ៩ដងប៉ុណ្ណោះក្រោមការដឹកនាំរបស់
លោក Jurgen Klopp ហើយលេងខ្ចីជើងឲ្យក្លឹប Blackburn កាលពីរដូវកាលមុនគាត់អាចបង្ហាញ ខ្លួនជាញឹកញាប់ឲ្យក្លឹបព្រមទាំង អាចស៊ុតបញ្ចូល
ទីបាន៧គ្រាប់និងជួយមិត្ត រួមក្លឹបរកបាន១១គ្រាប់ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top