ព័ត៌មានអន្តរជាតិ

យោធារុស្សី និយាយថា ស៊ីរីបានបាញ់ ទំលាក់មីស៊ីល ជាច្រើនគ្រាប់ របស់អ៊ីស្រាអ៊ែល

បរទេស ៖ យោងតាមការប្រកាស ដោយកងកម្លាំងយោធា របស់ប្រទេសរុស្សី កាលពីថ្ងៃពុធនេះ បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស របស់ស៊ីរីបានបាញ់ ទំលាក់គ្រាប់មីស៊ីល របស់ប្រទេស អ៊ីស្រាអ៊ែល ប្រមាណជា៧ទៅ៨គ្រាប់ក្នុងអំឡុង ពេលដែលមានការវាយប្រហារ សំដៅទីក្រុងអាឡេប៉ូ ។

មន្ត្រីយោធាជាន់ខ្ពស់ របស់រុស្សី Vadim Kulit ប្រចាំនៅក្នុងប្រទេសស៊ីរី បាននិយាយថា យន្តហោះចម្បាំងរបស់ប្រទេសអ៊ីស្រាអ៊ែល ប្រភេទ F-16 ចំនួន៤គ្រឿងបានហោះពីលើដែន អាកាស របស់ស៊ីរី និងបានបាញ់ ចេញគ្រាប់មីស៊ីល ជាច្រើនគ្រាប់តំរង់ទីតាំង ភាគអាគ្នេយ៍របស់ ទីក្រុងអាឡេប៉ូ ។

លោក Kulit បានបន្តទៀតថា ក្នុងនោះមីស៊ីល ប្រហែលជា៧ទៅ៨គ្រាប់ ត្រូវបានបាញ់ទំលាក់ ដោយប្រព័ន្ធការពារមីស៊ីល របស់ស៊ីរីភ្លាមៗផងដែរ ដែលវាគឺជាប្រព័ន្ធការពារដែន អាកាស ដែលផលិតដោយប្រទេសរុស្សី ឬហៅឈ្មោះថា Pantsry-S និង Buk-M2៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top