ឈុតធំរបស់ក្លឹប Juventus ត្រូវបានគេដឹងថា បានចាប់ផ្តើមនាំគ្នាធ្វើចត្តាឡីស័កហើយ នៅមុនការប្រកួតមិត្តភាពជាមួយនឹង
ក្លឹបយក្សអេស្បាញ Barcelona មកដល់ក្រោយរកឃើញថា កីឡាករ Hamaza Rafia បានផ្ទុកនូវវិរុសកូវីដរួចមក។
ទោះបីជាយ៉ាងណាក្តីក្រុមឈុតធំ នឹងបន្តធ្វើការហ្វឹកហាត់ នៅក្នុងទីលាន Continassa ដដែលដោយមិនអាចប៉ះពាល់ ជាមួយនឹង
អ្នកនៅខាងក្រោយបានឡើយហើយ នឹងបន្តតាមដានអាក្ការៈបន្ថែមទៀត។
Rafia នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីព្យាបាលរយៈពេល យ៉ាងហោចណាស់១០ថ្ងៃមុនពេលដែល អាចត្រឡប់មកចូលរួមការហ្វឹកហាត់ វិញឬនៅក្រោយពេលដែលគាត់ អាចតេស្តឃើញអវិជ្ជមានកូវិដ៕
ប្រែសម្រួល៖ស៊ុនលី