បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត បរទេសនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសតួកគី បានចាប់ផ្តើមធ្វើការវនិយោគកាន់តែច្រើននៅក្នុងឧស្សាហកម្មនិង វិស័យការពារជាតិ របស់ខ្លួនតាមរយៈ ការបង្កើនសកម្មភាពផលិតកម្មផលិតសព្វាវុធ ដោយខ្លួនឯង។
រដ្ឋាភិបាលទីក្រុងអង់ការ៉ាត្រូវ បានគេជឿជាក់ថានឹងរៀបចំ កិច្ចការងារដើម្បីបង្កើន វិស័យយោធាក្នុងគោលបំណងសំខាន់ ដើម្បីប្រឈមមុខទៅនឹងទណ្ឌកម្មពីសំណាក់ បណ្តាប្រទេសមួយចំនួន។
យោងតាមអ្នកជំនាញបានមើលឃើញថាជម្លោះ ជាមួយនឹងប្រទេសជិតខាងនិងទណ្ឌកម្ម នានាកំពុងបានធ្វើឲ្យប្រទេសតួកគី កាន់តែឯករាជ្យខ្លាំងឡើងចេញពីប្រទេសដទៃទៀត។
ជាក់ស្តែងកាលពីខែមិថុនាកន្លងមកនេះកងកម្លាំង នាវាតួកគីបានធ្វើតេស្តជោគជ័យ ក្នុងការបាញ់មីស៊ីល ចំងាយឆ្ងាយប្រឆាំង នាវាដែលមានឈ្មោះថា Atmaca៕
ប្រែសម្រួល៖ស៊ុនលី