បច្ចេកវិទ្យា

ការនាំចេញ របស់ជប៉ុនធ្លាក់ចុះ ៩,២ភាគរយកាលពីខែតុលា ដោយសារសង្គ្រាមពាណិជ្ជកម្ម

តូក្យូ ៖ ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះ ៩,២ ភាគរយក្នុងខែតុលា ធៀបនឹងឆ្នាំមុន គឺជាការធ្លាក់ចុះ ដ៏ធំបំផុតក្នុងរយៈពេល ៣ ឆ្នាំ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន និងភាពតានតឹងជាមួយកូរ៉េ ខាងត្បូងមានការធ្លាក់ចុះយោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។

នេះបើយោងតាមទិន្នន័យគយថា សង្រ្គាមពន្ធគយរវាង សហរដ្ឋអាមេរិក និងចិនបានធ្វើឲ្យប៉ះពាល់ដល់តំបន់អាស៊ីព្រមទំាង ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិត និងបណ្តាញផ្គត់ផ្គង់។ ការនាំចូលបានធ្លាក់ ចុះជិត១៥ភាគរយដែលធ្វើឲ្យ ប្រទេសនេះមានអតិរេកដំបូងក្នុងរយៈពេល ៤ ខែ ។

ទិន្នន័យពាណិជ្ជកម្ម ទន់ខ្សោយឆ្លុះបញ្ចាំងពីតម្លៃប្រេង ទាបប៉ុន្តែក៏មានសម្ពាធកាន់តែខ្លាំងដល់សេដ្ឋកិច្ចពីការ រីកលូតលាស់ដ៏សំខាន់នៅក្នុង ពេលដែលអ្នកប្រើប្រាស់កំពុងកែសម្រួល ទៅនឹងការដំឡើងពន្ធលើការ លក់នៅថ្ងៃទី១ ខែតុលា។

ការនាំចេញទៅអាមេរិក បានធ្លាក់ចុះ ១១ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនក្នុងរយៈពេល ៣ ខែជាប់គ្នាដោយការនាំចេញ រថយន្តគ្រឿងបន្លាស់រថយន្ត និងគ្រឿងម៉ាស៊ីន កាន់តែខ្សោយ។ ក្រសួងហិរញ្ញវត្ថុបាននិយាយថា ការនាំចូលពីសហរដ្ឋអាមេរិក បានធ្លាក់ចុះ ១៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕ ដោយ៖លី ភីលីព

Most Popular

To Top