ព័ត៌មានអន្តរជាតិ

The Global Times របស់ចិន ជូនយោបល់ឱ្យចិន បញ្ជូននាវាចម្បាំង PLA ចូលទៅក្នុងដែនទឹករបស់អាមេរិក ចំពេលមានភាពតានតឹង នៅសមុទ្រចិន ខាងត្បូង

បរទេស ៖ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សមយុទ្ធយោធាដ៏ក្លាហាននេះ ត្រូវបានគេសន្មត់ថា ជាការឆ្លើយតបទៅ នឹងការបន្តបេសកកម្ម « សេរីភាពនាវាចរណ៍ » របស់កងនាវាចរអាមេរិកនៅក្នុងដែនទឹក មានជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលភាគច្រើនគ្រប់គ្រង ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ។

ការបោះពុម្ពផ្សាយរបស់ Global Times (ដែលជាកម្មសិទ្ធិរបស់គណៈកម្មាធិការកណ្តាល នៃគណបក្សកុម្មុយនីស្តចិន) បានស្នើនៅក្នុងវិចារណកថា របស់ខ្លួនថា ប្រទេសចិនគួរតែឆ្លើយតប ទៅនឹងការបង្កហេតុ ដែលកំពុងបន្តពីសំណាក់យោធាអាមេរិក នៅសមុទ្រចិនខាងត្បូង ហើយបញ្ជូននា វាចម្បាំងផ្ទាល់ខ្លួន ទៅកាន់ដែនទឹកក្បែរមូលដ្ឋាន ទ័ពអាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក និងទៅកាន់ឆ្នេរសមុទ្ររបស់សម្ព័ន្ធមិត្តអាមេរិក ។

យោងតាមកាសែត ដែលផ្តល់មូលនិធិ ដោយរដ្ឋនេះ គឺរដ្ឋាភិបាលទីក្រុងប៉េកាំងគួរតែ “ចាត់វិធានការ” និងបង្កើត សមត្ថភាព ដើម្បីអនុវត្តប្រតិបត្តិការឈ្លបយកការណ៍ នៅក្នុងដែនទឹក ដែលត្រូវបានចាត់ទុកថា ជាទឹកដីរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ។

អត្ថបទវិចារណកថារបស់ The Global Times បានឱ្យដឹងថា « មានតែតាមរយៈការធ្វើឱ្យអាមេរិក ភ្លក់រសជាតិថ្នាំខ្លួនឯងប៉ុណ្ណោះទេ ដែលយើងអាចប៉ះសរសៃ ប្រសាទរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយផ្លាស់ប្តូរការ យល់ដឹងរបស់ពិភពលោកខាងលិច អំពីការសម្លុតគំរាមកំហែង របស់អាមេរិកនៅសមុទ្រចិនខាងត្បូង, សហរដ្ឋអាមេរិកច្បាស់ ជានឹងឃើញកងទ័ព កងទ័ពរំដោះប្រជាជន (PLA) របស់ចិនបង្ហាញខ្លួននៅមាត់ទ្វារ របស់ខ្លួននាពេលអនាគត ដែលមិនឆ្ងាយនោះទេ»៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top