កីឡាករឆ្នើម របស់ជម្រើសជាតិអាមេរិក Christian Pulisic ដែលត្រូវបានគេដឹងថា បានទទួលរងនូវរបួសក្បាលជង្គង់ កាលពីពេលប្រកួតឲ្យក្រុមជម្រើសជាតិ នាពេលកន្លងមកនោះ នៅតែមិនទាន់អាចបង្ហាញវត្តមាន ក្នុងការហ្វឹកហាត់វិញនៅឡើយ។
គ្រូបង្វឹករបស់ក្លឹបលោក Thomas Tuchel ក៏បានចេញមកបញ្ជាក់ផងដែរថា កីឡាករ Pulisic រូបនេះក៏នឹងមិនអាចបង្ហាញខ្លួន វិញបាននៅឡើយ ជូនក្រុមក្នុងការប្រកួត Carabao Cup នៅយប់ថ្ងៃពុធនេះ ដោយសាររបួសដដែលនេះ។
លោក Tuchel បានបញ្ជាក់បែបនេះថា៖ កម្មវិធីនៃការប្រកួតប៉ះនឹង Aston Villa ហាក់ដូចជាកៀកពេកហើយ សម្រាប់ Pulisic បង្ហាញវត្តមានហើយខ្ញុំ មិនទាន់ច្បាស់នៅឡើយដែរទេថា គាត់នឹងវិលត្រឡប់មកក្លឹបវិញ នៅពេលណា៕ ប្រែសម្រួល៖ស៊ុនលី