Event

អតិថជន សែលកាត ជនជាតិចិនម្នាក់ បានឈ្នះរង្វាន់លុយសុទ្ធ រហូតដល់ $80,000 ពី សែលកាត!

ភ្នំពេញ៖ សែលកាត សូមចូលរួមអបអរសាទរ​ ដល់អតិថិជនរបស់ខ្លួន ដែលជាជនជាតិចិន បានចូលរួមលេងក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត ហើយក៍បានឈ្នះរង្វាន់ លុយសុទ្ធ $80,000 ដូចសេចក្តីប្រាថ្នារបស់គាត់តែម្តង។

លោក អ៊ូ ធានហ័រ ដែលមានមុខរបរជាអាជីវករម្នាក់ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លោកបានរង្វាន់លុយសុទ្ធ $80,000 កាលពីថ្ងៃទី25 ខែសីហា ឆ្នាំ2021កន្លងទៅនេះ។ លោកបានបង្ហាញ ពីចំណាប់អារម្មណ៍ថា៖ លោកបានចូលរួមលេង ក្នុងកម្មវិធីនេះជារៀងរាល់ថ្ងៃ ហើយដ៏បានឈ្នះរង្វាន់លុយសុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ពីក្រុមហ៊ុន សែលកាត ពិតប្រាកដមែន! លោកពិតជារំភើបរីករាយជាខ្លាំង ហើយលុយរង្វាន់នេះនឹងប្រើសម្រាប់ ពង្រីកអាជីវកម្មបន្ថែមទៀត។

បន្តក្តីសុបិន្ត ជាមួយនឹងការបន្តចូលរួមលេងកម្សាន្ត ក្នុងកម្មវិធី ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ នោះលោកអ្នកនឹងមានឱកាសឈ្នះ លុយសុទ្ធដូចអតិថិជនរូបនេះផងដែរ!
អតិថិជនសែលកាតទាំងអស់ នៅតែមានឱកាសទទួលបាន សំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖

-លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
-លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេស ដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែម នៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុប រហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ ការចាប់រង្វាន់នៅម៉ោង 6:50 នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

Most Popular

To Top