ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១.៥០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១.៥៧៥ករណីបន្ថែមទៀត គិតត្រឹមពាក់កណ្តាលថ្ងៃចន្ទ នេះបើប្រៀបធៀបទៅនឹង ២៤ម៉ោងមុនដែលនំាឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់៣២១.៣៥២នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានធ្លាក់ចុះពី១.៦៧៣នាក់ នៅថ្ងៃមុន ប៉ុន្តែវាមានចំនួនលើសពី១.០០០ ក្នុងរយៈពេល៩១ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី៧ ខែកក្កដា ។

ការងើបឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងមេរោគផ្តុំគ្នា នៅតំបន់ទីប្រជុំជននៃក្រុងសេអ៊ូល ។

ក្នុងចំណោមករណីថ្មីនេះមាន៥១៨នាក់ ជាអ្នករស់នៅទីក្រុងសេអ៊ូល ។ ចំនួនអ្នកឆ្លងថ្មីដែលកំពុងរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែ Incheon ភាគខាងលិចគឺ៤៩៦នាក់ និង១០៥នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top