តៃប៉ិ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ថា តៃវ៉ាន់បានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ “សកម្មភាពបង្កហេតុដោយគ្មានការទទួលខុសត្រូវ” បន្ទាប់ពីយន្តហោះចម្បាំងចិនចំនួន៥៦គ្រឿង បានចូលទៅក្នុងតំបន់ការពារ ដែនអាកាសរបស់ខ្លួន កាលពីថ្ងៃចន្ទដែលជាការលុកលុយដ៏ធំបំផុត ដែលមិនធ្លាប់មានដោយកងទ័ពអាកាសចិន ។
កោះតៃវ៉ាន់ បានហៅទីក្រុងប៉េកាំងថា ជា “ពិរុទ្ធជន” ចំពោះភាពតានតឹងនាពេលថ្មីៗនេះ។ ប៉ុន្តែ ចិនបានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹង ជាមួយកោះតៃវ៉ាន់ទៅវិញ ។ ប្រទេសចិន មើលឃើញថា តៃវ៉ាន់ដែលមានប្រជាធិបតេយ្យ ជាខេត្តផ្តាច់ខ្លួន ប៉ុន្តែតៃវ៉ាន់ចាត់ទុកខ្លួនឯងថា ជារដ្ឋអធិបតេយ្យ ។
គួររំលឹកថា កោះនេះបានត្អូញត្អែរអស់ រយៈពេលជាងមួយឆ្នាំមកហើយ អំពីកងទ័ពអាកាសរបស់ចិន ដែលបានហោះហើរក្បែរនោះម្តងហើយម្តងទៀត។ ចាប់តាំងពីថ្ងៃសុក្រចិន បានបញ្ជូនយន្តហោះជិត១៥០គ្រឿង ចូលទៅក្នុងតំបន់ការពាររបស់កោះតៃវ៉ាន់៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា