កីឡា

CR7 ឆ្លើយតបទៅនឹង ព័ត៌មានថា គាត់មាន បំណងចូលនិវត្ត ពីជម្រើសជាតិ

កីឡាករខ្សែប្រយុទ្ធឆ្នើម វ័យចាស់ CR7 មកដល់ពេលនេះនៅតែបានបញ្ជាក់ច្បាស់ដដែលថា គ្មានបំណងក្នុងការលាឈប់ពីជម្រើសជាតិ ប៉ទុយហ្គាល់ឡើយ ហើយជឿជាក់ថាគាត់ នឹងនៅតែអាចលើកពានរង្វាន់ ជាច្រើនទៀតនៅ Old Trafford ជាមួយនឹងក្លឹប Man UTD ដដែល។

មួយរយៈចុងក្រោយនេះ មានលេចឬព័ត៌មាន ដែលបានចេញផ្សាយថា កំពូលកីឡាកររូបនេះ នឹងអាចសម្រេចចិត្តបញ្ចប់អាជីពជាមួយនឹង ជម្រើសជាតិប៉ទុយហ្គាល់ ហើយខណៈដែលវ័យកាន់តែជ្រេ ហើយនិងកំពុងឈានទៅរក អាយុ៣៧ឆ្នាំ នាពេលខាងមុខនេះទៅហើយនោះ។

ឆ្លើយតបទៅនឹងសំណូរនេះ CR7 បាននិយាយថា៖វាមិនទាន់ដល់ពេលសម្រាប់ខ្ញុំនោះទេ ហើយពេលវេលាមកដល់គឺជាពេលដែលខ្ញុំរត់លេង កើតញាក់លេងកើតនិងស៊ុតលែងបានប៉ុន្តែបច្ចុប្បន្ន ខ្ញុំនៅតែជឿជាក់ថា ខ្ញុំអាចធ្វើបានហើយនឹងដាក់ការប្តេជ្ញាចិត្តថា នឹងធ្វើឲ្យបានល្អជាងនេះ ថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top