បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft មានសុទិដ្ឋិនិយម លើទីផ្សារ Cloud Computing របស់ប្រទេសចិន

ចិន ៖ នាយកប្រតិបត្តិ ក្រុមហ៊ុនជាន់ខ្ពស់មួយរូប បាននិយាយថា ក្រុមហ៊ុន Microsoft Corp កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចូលទៅក្នុងទីផ្សារ cloud computing របស់ប្រទេសចិន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្ត ក្នុងការជួយឲ្យក្រុមហ៊ុនចម្រុះ ជាតិសាសន៍ ទាំង២ មកកាន់ប្រទេសចិន និងក្រុមហ៊ុនចិន ទៅកាន់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ការអត្ថាធិប្បាយនេះ បានកើត ឡើង នៅពេលក្រុមហ៊ុន Microsoft កំពុងសហការគ្នា ជាមួយដៃគូ ដើម្បបង្ហាញ ពីដំណោះស្រាយថែទាំសុខភាព ដ៏ឆ្លាតវៃចុងក្រោយបំផុតរបស់ខ្លួន សម្រាប់វេទិកាគ្រប់គ្រង កាបូន ដ៏ឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបផ្សេងទៀត នៅពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៤ កំពុងដំណើរការនៅ ទីក្រុងសៀងហៃ ។

លោក Joe Bao ប្រធានក្រុមហ៊ុន Microsoft China បាននិយាយនៅក្នុងបទ សម្ភាសន៍ជាមួយ China Daily ថា ក្រុមហ៊ុន Microsoft គ្រោងនឹងនាំយកមជ្ឈមណ្ឌល ទិន្នន័យថ្មីតាមអ៊ីនធើណេត នៅប្រទេសចិន នៅនិទាឃរដូវឆ្នាំ២០២២ នៅពេលការពង្រីកនេះ ត្រូវបានបញ្ចប់ និងសមត្ថភាព នៃកុំព្យូទ័រលើ Cloud របស់ Microsoft ក្នុងប្រទេសចិននឹងត្រូវបានកើនឡើង ១២ ដងចាប់តាំងពីឆ្នាំ២០១៤ ។

លោក Joe បានបន្តថា យើងប្តេជ្ញាក្លាយជា អ្នកផ្តល់សេវា Cloud ដ៏ល្អបំផុតនៅប្រទេសចិន ទាំងសម្រាប់ពហុជាតិសាសន៍ ក៏ដូចជាសម្រាប់អតិថិជន ក្នុងស្រុក ។ យើងក៏កំពុងស្វែងរកជំនួយដល់អតិថិជន និងដៃគូដើម្បី ទទួលយកការច្នៃប្រឌិត របស់ប្រទេសចិនជាសកល ៕ ដោយ៖លី ភីលីព

Most Popular

To Top