មកមើលទិដ្ឋភាពប៉ុន្មានសន្លឹក បង្ហាញពីវឌ្ឍនភាព នៃគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគិតមកទល់ពេលនេះ សម្រេចបាន ៨៩,៣៩% ហើយនៃទំហំការងារសរុប បើតាមផែនការគ្រោងបញ្ចប់ ការសាងសង់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ ជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ ចំនួន១៣ខែ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១។
ដោយឡែក ការងារសាងសង់ ប្រព័ន្ធបណ្ដាញបង្ហូរទឹក មានប្រវែងសរុប ២៤៨,៧២៤ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀង ប្រវែងសរុប ១៤៧,០០៥ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់ មានប្រវែង ១០១,៧១៩គីឡូម៉ែត្រ និងការងារដំឡើង បរិក្ខារផ្លូវថ្នល់រួមមាន ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើង សញ្ញាចរាចរណ៍ ការងារដាំដើមឈើ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ៕ Source: Sabay